ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

210

 

ភ្នំពេញ៖នៅសាលាខណ្ឌព្រែកព្នៅនៃរាជធាននីភ្នំពេញ ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះរដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ ដោយស្ដីពី ការងារពង្រឹងកិច្ចការពារ សន្តិសុខ. សុវត្ថិភាព .សណ្ដាប់ ធ្នាប់ និង របៀប រៀបរយ សាធារណៈក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅទាំងមូលអោយបានល្អប្រសើដោយមិនអាចមើលរំលងបានឡើយចំពោះការងារនេះពោលគឺត្រូវធ្វើជាប្រចាំអោយដូចភ្លៀងរលឹម គឺដើម្បីមុខមាត់ថ្មីនៃរដ្ឋបាលខណ្ឌនៅជាយក្រុងដែលមានព្រុំប្រទល់ជាប់និងខេង្តកណ្ដាល។

ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយលកលៃធ្វើយ៉ាងណារក្សាភាពសុខសាន្តផ្ដល់ភាពកក់ក្ដៅ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានល្អប្រសើរ អោយស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព។

ជាមួយគ្នានោះលោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានមានមតិថា ក្រៅពីការងារខាងលើនោះក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌដោយបន្តដោយយកចិត្តទុកដាក់ចំពោះការងារសង្គមត្រូវប្រើប្រាស់កម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌនិងតាមបណ្ដាសង្កាត់ទាំងអស់នៃរដ្ឋបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញត្រូវចុះធ្វើអនាម័យ បរិស្ថាន ជាប្រចាំក្នុងការបាញ់ទឹកលាងសម្អាតផ្លូវថ្នល់អោយបានល្អប្រសើរដើម្បីមានអនាម័យ បរិស្ថាន និង ផាសុខភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង