ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌកំបូល បើកកិច្ចប្រជុំ ដើម្បីពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ប្រចាំខែកញ្ញា

79

ភ្នំពេញ៖ នៅសាលាខណ្ឌកំបូល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ប្រចាំខែកញ្ញា ឆ្នាំ២០២២ ដើម្បី ពង្រឹង សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋប្រចាំខែកញ្ញា ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកប្រធានក្រុមយោធភូមិភាគ ពិសេសប្រចាំខណ្ឌកំបូល លោកនាយករដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់/ចៅសង្កាត់រង ទាំង៧ លោកស្មៀនសង្កាត់ទាំង៧ និងលោកនាយ /នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ផងដែរ ។

ចំពោះរបៀបវា:សំខាន់ៗរួមមាន៖
១.ការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានសង្កាត់ និងខណ្ឌ។ ២.សមិទ្ធ ផលការងារ បញ្ហាប្រឈម និងសំណូមពររបស់ការិយាល័យនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌកំបូល ។ ៣.បញ្ហាផ្សេងៗ ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង