អភិបាលខណ្ឌព្រែកព្នៅ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងមូលដ្ឋាន
ភ្នំពេញ៖នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះលោកធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅដែលអមដំណើរដោយអភិបាលរងខណ្ឌ និងលោកនាយករដ្ឋបាលខណ្ឌនិងការិយាល័យពាក់ព័ន្ធ ចុះពិនិត្យមើលតំបន់ជន់លិចដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះនិងមើលទីតាំងដែលត្រូវរំដោះទឹកពីកន្លែងជន់លិចដោយជំនន់ទឹកភ្លៀង នៅភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ខណៈពេលចុះពិនិត្យស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងខាងលើនោះលោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន បានមានមតិដោយណែនាំដល់ការិយាល័យជំនាញ និង លោកចៅសង្កាត់ទាំងអស់ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅទាំងមូល ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារនេះ ពោលគឺមានទឹកភ្លៀងហូរលិចដក់នៅកន្លែងណា ត្រូវពិនិត្យមើលហើយដោះស្រាយភ្លាមដោយមិនត្រូវទុកអោយ ទឹកដក់លិចរយះពេលយូរនោះទេ ដោយបញ្ចៀសរាល់ការលិចលង់ដោយជំនន់ទឹកភ្លៀងពីផ្លូវថ្នល់ និង លំនៅស្ថានបងប្អូនប្រជាពលរដ្ឋផងដែរ ហើយបើកន្លែងណាធ្ងន់ធ្ងរត្រូវប្រញាប់រាយការណ៍ មកដល់អាជ្ញាធរខណ្ឌនឹងចុះដោះស្រាយរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង។
ជាមួយគ្នានោះលោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន ដោយសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅទាំងអស់ អោយមានការប្រុងប្រយ័ត្នពិសេសកុមារតូចៗ នៅពេលមានភ្លៀងធ្លាក់មកម្ដងៗនោះពោលគឺការពារប្រសើរជាងព្យាបាល៕