ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រុម​សកម្មប្រយុទ្ធ​អ៊ី​ស្លា​ម​​ ​សម្លាប់​អ្នក​ភូមិ​យ៉ាង​ហោច​ណាស់​ចំនួន​ ៤០​នាក់ ​នៅ​ក្នុង​ការ​វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​កុង​ហ្គោ​

91

បរទេស ៖ កាលពី​ថ្ងៃ​អង្គារិ៍​ ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​ និង​បុគ្គលិក​មន្ទីរពេទ្យ​បាន​និយាយ​ថា​ ជនសង្ស័យ​ថា​ជា​ក្រុម​សកម្មប្រយុទ្ធ​អ៊ី​ស្លា​ម​បាន​សម្លាប់​ជន​ស៊ី​វិល​យ៉ាង​ហោច​ណាស់​ចំនួន​ ៤០​នាក់​នៅ​ក្នុង​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​លើ​ភូមិ​មួយ​ចំនួន​នៅ​ភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​នៅ​ចន្លោះ​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​ច័ន្ទ​។​

​ក្រុម​អ្នក​វាយប្រហារ​ដែល​គេ​ជឿ​ថា​ ជា​សមាជិក​នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​សម្ព័ន្ធមិត្ត​ (ADF)​ បាន​កំណត់​គោលដៅ​លើ​ក្រុម​អ្នក​ភូមិ​មក​ពី​ខេត្ត​ North-Kivu​ ដែល​បាន​ឆ្លងកាត់​ចូល​ទៅ​ក្នុង​ខេត្ត​ Ituri​ ដែល​ជា​ខេត្ត​ជិតខាង​ កាលពី​ថ្ងៃ​ទី​២៥​ ខែសីហា​ ដើម្បី​ស្វែងរក​ដី​ដែល​អាច​ដាំ​ណាំ​នៅ​ក្បែរ​ទន្លេ​ Ituri​។​

​លោក​ Christophe​ Munyanderu​ អ្នកសម្របសម្រួល​របស់​ក្រុម​ក្នុង​តំបន់​ដើម្បី​ការ​ព្រមព្រៀង​សម្រាប់​ការ​គោរព​សិទ្ធិ​មនុស្ស​ (CRDH)​ បាន​និយាយ​ថា​ អ្នក​ប្រយុទ្ធ​ ADF​ បាន​សម្លាប់​បុរស​ ស្ត្រី​ និង​កុមារ​ប្រមាណ​ ៤០​នាក់​នៅ​ក្នុងភូមិ​ចំនួន​០៥​ ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មក​។​

​លោក​ Munyanderu​ បាន​និយាយ​ថា​ “​ហេតុ​ការ​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ​ដឹង​លឺ​ ហើយ​យើង​កំពុង​ស្លាប់​នៅ​ទី​នេះ​ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ធ្វើ​អ្វី​នោះ​ទេ​”​ ៕

អត្ថបទដែលជាប់ទាក់ទង