ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ដាក់ផែនការឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទាំង១០ «ត្រូវតែចុះមើលផ្លូវ»

65

 

ភ្នំពេញ៖អនុវត្តស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងប្រសាសន៍ដឹកនាំរបស់ លោកជា ពិសី អភិបាលខណ្ឌទួលគោក ឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទាំង១០ «ត្រូវតែចុះមើលផ្លូវ» ។

ជាក់ស្ដែងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌទួលគោក សហការជាមួយ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី៣ បានចុះជួសជុល ផ្លូវជង្ហុកសំបុកមាន់ ចំនួន ០២ កន្លែង ស្ថិតនៅផ្លូវ១១២ កែង ផ្លូវ២៣៣ និងផ្លូវ ១១៨ កែងផ្លូវ២៣៣ មានទំហំ ១៥ម៉ែត្រក្រឡា ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ ឱ្យមានសុខសុវត្ថិភាព កាត់បន្ថយការកកស្ទះ និងបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង