ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោដឹកនាំ កម្លាំងនិងគ្រឿងចក្រ ចុះកាយបង្ហូរទឹកចេញពី ភូមិសាស្រ្តតំបន់ជុំវិញមន្ទីរពេទ្យហ្លួងម៉ែ

131

 

ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខណ្ឌ សង្កាត់ និងមន្រ្តីជំនាញពាក់ព័ន្ធ ដាក់គ្រឿងចក្រចុះកាយបង្ហូរទឹកលិចនៅភូមិសាស្រ្តតំបន់ជុំវិញមន្ទីរពេទ្យហ្លួងម៉ែ ដែលដក់លិចដោយសារទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងរំដោះទឹកចេញពីភូមិធម្មត្រ័យ ភូមិប្រការ និងភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយកាយប្រឡាយបើកមុខទឹករួចហើយទឹកដែលលិចនៅភូមិសាស្រ្តតំបន់ជុំវិញមន្ទីរពេទ្យហ្លួងម៉ែអាចកាត់បន្ថយបានការលិចលង់៕

អត្ថបទដែលជាប់ទាក់ទង