ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងប្រៃសណីយ៍ជូនដំណឹង ស្តីពី វេទិការដ្ឋាភិបាលឌីជីថល កម្ពុជា-កូរ៉េ

100

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ក្រសួងនឹងរៀបចំវេទិការដ្ឋាភិបាលឌីជីថល កម្ពុជា-កូរ៉េ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩:៣០នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម Chang-Seob Han អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន មកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវាគ្មិនមកពីសាធារណរដ្ឋកូរ៉េ។

សម្រាប់អ្នកដែលបានចុះឈ្មោះចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល កម្ពុជា-កូរ៉េ រួច សូមចូលមើល អ៊ីមែល(E-mail) ដែលក្រសួងបានផ្ញើតំណភ្ជាប់ជូន ដើម្បីចូលរួមតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Zoom) ។

អត្ថបទដែលជាប់ទាក់ទង