ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជន នៅខេត្តរតនគិរី ៣នាក់ ឆក់ខ្សែភ្លើងពេលកំពុងបំពេញការងារ

55

រតនគិរី៖ បុគ្គលិកផ្នែកតបណ្ដាញក្រុមហ៊ុនអគ្គិសនី EPS នៅខេត្ដរតនគិរី ចំនួន៣នាក់ ឆក់ខ្សែភ្លើងពេលកំពុងបំពេញការងារ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍ឆក់ខ្សែភ្លើងនេះ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅលើបង្គោលភ្លើង ត្រង់ចំណុចចុងព្រលានយន្តហោះ ផ្លូវបំបែកជាបួនទល់មុខស្ថានីយឥន្ទៈប្រេងយើង ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

ក្រោយកើតហេតុ រថយន្តស្ទួចបានស្ទួចយកជនរងគ្រោះទាំង៣នាក់ខាងលើ ដាក់ចុះមកក្រោម រួចដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ភ្លាមៗផងដែរ។

ជនរងគ្រោះទាំងបីនាក់នោះរួមមាន៖

*ទី១៖ ឈ្មោះ ពុធ អាយុ១៩ឆ្នាំ
*ទី២៖ ឈ្មោះ ភាព សុផលអាយុ១៨ឆ្នាំ (អ្នកទាំងពីររស់នៅខេត្តក្រចេះ)
*ទី៣៖ ឈ្មោះ សាត់ មេឃ អាយុ២០ឆ្នាំ រស់នៅខេត្តព្រៃវែង ពួកគាត់ជាបុគ្គលិកផ្នែកតបណ្តាញ នៃសាខាអគ្គីសនីខេត្តរតនគិរី ហើយរហូតមកដល់ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ ពួកគាត់មានអាការៈធូរស្បើយវិញហើយ។

ជាមួយគ្នានេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏បានអញ្ជើញសួរសុខទុក្ខ បុគ្គលិកអគ្គីសនីចំនួន៣នាក់នេះផងដែរ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន ក៏បានផ្តល់នូវថវិកាមួយចំនួន ដល់បុគ្គលិកដែលរងគ្រោះទាំង៣នាក់ខាងលើនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង