ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រមូលផ្តុំអ្នកគាំទ្រលោក ខឹម វាសនា បានប្រកាសរំសាយអស់ហើយ , អាជ្ញាធរត្រូវរៀបចំសម្របសម្រួល ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ

50

 

សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានឱ្យដឹងថា ការប្រមូលផ្តុំរបស់អ្នកគាំទ្រ លោក ខឹម វាសនានៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។

លោកបន្ដថា អាជ្ញាធរត្រូវរៀបចំសម្របសម្រួលអោយប្រជាជនចេញទាំងអស់ ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ។

នីតិវិធីដែលត្រូវបំពេញច្រើន អាជ្ញាធរ នឹងបន្តការងារនេះបន្តទៀត។ ចំពោះ អ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះអាជ្ញាធរបានឱ្យម្ចាស់ដីបញ្ជក់ចំនួនឱ្យច្បាស់លាស់ ស្របតាមច្បាប់អាស្រ័យផលលើដីឯកជន។ បន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់។

លោក ទៀ សីហា បញ្ជាក់ថា បច្ចប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុនណ្ណោះ ហើយអាជ្ញាធរនឹងបន្ត សម្របសម្រួល រវាងម្ចាស់ដី និងប្រជាជនដែលត្រូវចាកចេញ៕

អត្ថបទដែលជាប់ទាក់ទង