ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ អូសទូស៊ីទែនប្រេងសាំងពីបាត់ដំបង-ភ្នំពេញ ស្រុតកំណល់ ផុងក្រឡាប់ធ្លាក់ស៊ីទែនប្រេងអស់២ទូ

97

 

ភ្នំពេញ ៖ រថភ្លើងដឹកប្រេងមួយខ្សែ កំពុងបើកស្រាប់តែស្រុតកំណល់ផុងផ្លូវដែក បណ្តាលឲ្យក្រឡាប់ធ្លាក់ស៊ីទែនប្រេងចំនួន២ទូ នៅវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវដែក ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថភ្លើងមួយខ្សែនេះជារបស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ បានអូសទូស៊ីទែនប្រេងសាំងពីបាត់ដំបង-ភ្នំពេញ ។

រថភ្លើងខ្សែដឹកប្រេងនេះ បើកចាកចេញពីខេត្តបាត់ដំបង ឆ្ពោះមករាជធានីភ្នំពេញ លុះនៅវេលាម៉ោងខាងលើ បើកដល់ចំណុចកើតហេតុ ស្រាប់តែស្រុតកំណល់ផុងផ្លូវដែក បណ្តាលក្រឡាប់ទូប្រេងចំនួន២ទូ ។ ក្រោយកើតហេតុភ្លាមៗ ត្រូវបានបុគ្គលិកជំនាញ ខាងបច្ចេកទេសផ្លូវរត់ របស់ក្រុមហ៊ុនចុះទៅពិនិត្យហើយធ្វើការជួសជុលផ្លូវដែក និងស្ទូចលើកទូឡើងវិញ ៕

 

អត្ថបទដែលជាប់ទាក់ទង