ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូសាលារាជធានីភ្នំពេញ បានជួបសំដែងការគួរសម ជាមួយប្រធានសភាវៀតណាម

64

ហាណូយ ៖ គណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញដឹកនាំដោយឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមដំណើរដោយឯ.ឧចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមនិងប្រតិភូរួមដំណើរនារសៀលថ្ងៃទី៦ កញ្ញាបានជួបសំដែងការគួរសមជាមួយឯ.ឧវឿង ឌីញ ហឺ(VUONG DINH HUE)ប្រធានរដ្ឋសភានៃសាធារណៈសង្គមនិយមវៀតណាមនៅ វិមានរដ្ឋសភា នាទីក្រុងហាណូយ។

នាឱកាសនោះ ឯ.ឧវឿង ឌិញហឺបានថ្លែងអបអរសាទរចំពោះដំណើរទស្សនៈកិច្ច របស់គណៈប្រតិភូសាលារាជធានីភ្នំពេញនៅទីក្រុងហាណូយនាពេលនេះ ដែលបានសបញ្ជាក់ពីទំនាក់ទំនងកាន់តែជិតស្និតរវាងវៀតណាមនិងកម្ពុជាពិសេសរវាងរាជធានីភ្នំពេញនិងរដ្ឋធានីហាណូយដែលជាទីក្រុងសម្ពន្ធ័មេត្រីភាព

តាមរយះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជាវិស័យ៖ សុខាភិបាល,វិស័យអប់រំ,វិស័យពាណិជ្ជកម្ម,វប្បធម៌,សុខាភិបាលជាដើម។ឯ.ឧ ប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរដល់ការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាដែលបានប្រែក្លាយប្រទេសកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស, មានការអភិវឌ្ឍន៏លើគ្រប់វិស័យនិងបានធ្វើឪ្យិកម្ពុជាមានឈ្មោះបោះសំឡេង និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ឯ.ឧវឿង ឌិញហឺ ក៏បានទទួលស្គាល់និងកោតសរសើរចំពោះការចាត់វិធានការប្រកបដោយប្រសិទ្ធភាពរបស់
សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចាត់វិធានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ .១៩យ៉ាងមានប្រសិទ្ធភាពតាមរយះការស្រោចវ៉ាក់សាំងទៅដល់ប្រជាជននៅទូទាំងប្រទេស និងត្រូវបានទទួលស្គាល់ថាជាប្រទេសដែលបានទប់ស្កាត់ការរីរាល ដាលជំងឺកូវីដ.១៩បានល្អជាងគេបើប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ី និងពិភពលោកនិងបានបើកប្រទេសឡើងវិញឪ្យិមានប្រក្រតីភាពនៃជីវភាពសង្គម ។ឯ.ឧប្រធានរដ្ឋសភាវៀតណាម ក៏បានវាយតំលៃ និងទទួលស្គាល់តួនាទី របស់សម្តេចតេជោហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេននាពេលកន្លងមកថ្មីៗនេះ ទទួលបានផ្លែផ្កាយ៉ាងធំធេងនិងទទួលបានការកោតសរសើរជាអន្តរជាតិ។ឯ.ឧឃួង ស្រេង បានជំរាបជូនឯ.ឧប្រធានរដ្ឋសភាវៀតណាមពីលទ្ធផល ដ៏ល្អប្រសើរក្នុងដំណើរទស្សនៈកិច្ចនៅទីក្រុងហាណូយតាមរយះការជួបពិភាក្សា ការងារជាបន្តបន្ទាប់ជាមួយឯ.ឧប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងឯ.ឧលេខាបក្សរដ្ឋធានីហាណូយ និងការងារដែលត្រូវធ្វើបន្តក្នុងក្របខណ្ឌ័ទីក្រុងទាំង២ដែលជាទីក្រុងសម្ពន្ធ័ភាព ។ ការជំរុញឲ្យមានការតភ្ជាប់វិស័យទេសចរ រវាងភ្នំពេញ.ហាណូយ,ក៏ដូចជាតំបន់បេតិកភណ្ឌ័ដែលមានស្រាប់ដើម្បីអោយភ្ញៀវទេសចរអាចទស្សនាបានច្រើនកន្លែងដែលមានក្នុងទីក្រុងទាំង២ភ្នំពេញ.ហា ណូយ។

ឯ.ឧឃួង ស្រេង មានប្រសាសន៏ថា៖ក្រោមអនុសាសន៏របស់សម្តេចតេជោហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៏ទីក្រុង,ការកែលំអរនិងស្ថាបនាប្រពន្ធ័លូ,ការគ្រប់គ្រងសំណល់រឹង រាវ បញ្ហាកកស្ទះចរាចរដែលរាជធានីភ្នំពេញកំពុងប្រឈមនៃការកើនឡើងរបស់ ប្រជាពលរដ្ឋយ៉ាងគំហុកក្នុងរាជធានីភ្នំពេញ ស្របពេលដែលមានការកើនឡើង វិស័យសេដ្ឋកិច្ចពិសេសក្រោយវិបត្តិជំងឺកូវីដ.១៩៕

អត្ថបទដែលជាប់ទាក់ទង