ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ទាវមួយក្រុម សងសឹកគ្នាគំនុំចាស់ អ្នកចាញ់ស្លាប់ និងរបួស អ្នកឈ្នះជាប់ខ្នោះរបស់ប៉ូលីស

102

ករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ដោយសារមរណភាព នៃជនរងគ្រោះ) ដោយសារស្ទាវមួយក្រុម សងសឹកគ្នាគំនុំចាស់ ដែលកើតហេតុនៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ២១.៣០នាទី នៅចំនុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះ: មាន២ នាក់
១. ឈ្មោះភឹម ដា ហៅ ពៅ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល (ស្លាប់នៅមន្ទីរពេទ្យ) មានស្លាកស្នាម ផុងលលាដ៏ក្បាលចំបន្ទូល ជាំភ្នែក និងជាំកញ្ចឹងកខាងស្ដាំ ។ ២. ឈ្មោះគឿន កែវ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល របួសស្រាល។

ចំណែក ជនសង្សយ័មានចំនួន៥នាក់ ១.ឈ្មោះកាន សម្បត្តិ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) ២. ឈ្មោះ វ៉ិត ចន្ថា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន) ៣. ឈ្មោះធឿន សុខថេត ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ
មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន) ៤. ឈ្មោះ ខុំ ឃាង ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន) ៥. ឈ្មោះ យឿន វីន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុក ស្អាង ខេត្តកណ្ដាល (គេចខ្លួន)

នគរបាលមូលដ្ឋានបានរៀបរាប់សភាពរឿងហេតុនេះថា កន្លងមកក្រុមជនសង្សយ័ និង ក្រុមជនរងគ្រោះ ធ្លាប់មានទំនាស់គុំគួនគ្នា ។ លុះដល់ថ្ងៃទី២៥.៩.២០១៨ ក្រុមទាំងពីរបានជិះម៉ូតូជួបគ្នាហើយក៍បានដេញវាយនិងគប់គ្នា រហូតដល់ចំណុចកើតហេតុ ភាគីខាងជនសង្ស័យ បានយកដុំឥដ្ឋប្រហោង គប់ទៅលើក្រុមជនរងគ្រោះ បណ្ដាលឲ្យត្រូវចំកញ្ចឹងក របស់ឈ្មោះភឹម ថា ហៅពៅ ដែលជិះម៉តូឌុបឈ្មោះ គឿន កែវ បណ្ដាលឲ្យដួលធ្លាក់ទៅចិញ្ចើមផ្លូវម្ខាង បន្ទាប់មកឈ្មោះ កាន សម្បត្តិ និងបក្ខពួកបានចូលទៅវាយលើជនរងគ្រោះបន្ថែមទៀត ភ្លាមនោះឈ្មោះ គឿន កែវ ត្រូវបានឈ្មោះ កាន សម្បត្តិ វ៉ៃត្រូវកចំនួន០១ដៃ ហើយក៏រត់គេចខ្លួនតែម្ដង។ លុះបានប្រហែល១០នាទី ឈ្មោះគឿន កែវ បានដើមករកមើលឈ្មោះភឹម ដា ហៅពៅ ដែលកំពុងដួលសន្លប់នៅជិតម៉ូតូមានឈាមក្បាល ហើយខ្លួនក៏លើកជនរងគ្រោះដាក់លើម៉ូតូដឹកយកទៅផ្ទះ ។ បន្ទាប់មកក៏បញ្ជូនទៅពេទ្យភ្នំពេញ លុះដល់ថ្ងៃទី២៦.៩.២០១៨ វេលាម៉ោង៨.៣០នាទីជនរងគ្រោះ បានស្លាប់នៅមន្ទីពេទ្យតែម្ដង ។
ករណីនេះកម្លាំងជំនាញ កំពុងកសាងសំំណុំរឿង តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង