ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យ​ក្នុង​បារ​ karaoke​ បាន​សម្លាប់​មនុស្ស​ចំនួន​ ១២​នាក់​ ក្នុង​ប្រទេស​វៀតណាម​

101

វៀតណាម ៖​ កាលពី​ថ្ងៃ​ពុធ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​បាន​រាយការណ៍​ថា​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​ ១២​នាក់​បាន​ស្លាប់​ និង​៤០​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​អគ្គិភ័យ​ក្នុង​បារ​ karaoke​ មួយ​ នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​។​

​យោង​ទៅ​តាម​ភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​ដែល​បាន​រាយការណ៍​ជា​ផ្លូវការ​ថា​ កាលពី​យប់​ថ្ងៃ​អង្គារ​

​មាន​អគ្គិភ័យ​មួយ​កើតឡើង​ នៅ​បារ​មួយ​កន្លែង​ក្នុង​ខេត្ត​ Binh​ Duong​ ជា​តំបន់​ផលិតផល​ឧស្សាហកម្ម​ ជិត​ទីក្រុង​ហូ​ជី​មិ​ញ​។​

​របាយការណ៍​នោះ​ក៏​បាន​និយាយ​ទៀត​ថា​ ក្នុង​ចំណោម​អ្នក​របួស​ មាន​មនុស្ស​ចំនួន​ ១១​នាក់​ស្ថិត​ក្នុង​ ស្ថានភាព​ធ្ងន់ធ្ងរ​។​

​តាម​ការ​ដកស្រង់​សម្តី​របស់​សាក្សី​ម្នាក់​ដែល​មានឈ្មោះ​ Quynh​ បាន​ឲ្យ​ដឹង​ថា​ “​នៅ​ពេល​ដែល​អគ្គិភ័យ​ ចាប់ផ្តើម​ ខ្ញុំ​តក់ស្លុត​ និងរ​ត់រក​កន្លែង​សុវត្ថិភាព​ ប៉ុន្តែ​មិន​បាន​ចង​ចាំ​មូលហេតុ​បង្ក​នោះ​ទេ​”​។​

​កាលពី​ថ្ងៃ​ពុធ​ នាយក​រដ្ឋមន្ត្រី​លោក​ Pham​ Minh​ Chinh​ បាន​បញ្ជា​ទៅ​ក្រសួង​ការពារ​សុវត្ថិភាព​ សាធារណៈ​ និង​អាជ្ញាធរ​ខេត្ត​ឲ្យ​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​អគ្គិភ័យ​នោះ​។​

​លោក​ Chinh​ ក៏​បាន​បញ្ជា​ឲ្យ​ទីក្រុង​ និង​ខេត្ត​ទាំងអស់​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម​ ដាក់​ចេញ​នូវ​ ស្តង់ដារ​សុវត្ថិភាព​ នៅ​កន្លែង​ដែល​ងាយ​នឹង​បង្ក​អ​គ្គ័​យ​ រួម​ទាំង​បារ​ karaoke​ ផង​ដែរ​។​

​បារ​ karaoke​ មាន​ប្រជាប្រិយភាព​នៅ​ប្រទេស​វៀតណាម​ ប៉ុន្តែ​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​ស្តង់ដារ​ សុវត្ថិភាព​។​
​ហើយ​កាលពី​ខែ​មុន​ មាន​អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន​ ០៣​នាក់​ បាន​បាត់បង់​ជីវិត​ នៅ​ក្នុង​អគ្គិភ័យ​ក្នុង​បារ​ karaoke​ មួយ​កន្លែង​ផ្សេង​ទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង