ភ្លៀងធ្លាក់ជាប់ៗគ្នា៣ថ្ងៃ បង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួន
ខេត្តឧត្តរមានជ័យ៖ បរិមាណទឹកភ្លៀងបានធ្លាក់ជាប់ៗ គ្នា៣ថ្ងៃ ក្នុងកម្រិត ៨០-១៣០មម បង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួន។
ក្រសួងធនធានទឹក និងឧត្តុនិយមបានអោយ ដឹងនៅថ្ងៃទី៨ កញ្ញានេះថា នៅខេត្តឧត្តរមានជ័យ បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នារយៈពេល៣ថ្ងៃ នៅថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកម្រិត ៨០-១៣០ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវលំ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួនតូច។
តែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ស្ថិតនៅភូមិសាស្រ្តស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ។
បើសិនគ្មានភ្លៀងបន្តធ្លាក់ទឹកនឹងស្រកចុះមកជាស្ថានភាពធម្មតាវិញនាល្ងាចថ្ងៃនេះ៕