ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃ១៥កញ្ញា៖ ១៦១នាក់ នឹងចេញទៅហាត់នៅចិន

98

ភ្នំពេញ៖ថ្ងៃទី១៥កញ្ញាខាងមុខនេះកីឡាចំនួន១២ប្រភេទរបស់កម្ពុជានឹងចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលយូរនៅដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ការចាកចេញរបស់ក្រុមអត្តពលិកកម្ពុជាទាំង ១២ប្រភេទកីឡា ស្មើនឹងប្រតិភូ១៦១នាក់ តាមរយៈការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC)ក្រោមជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមា
និតចិន លើការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា។

ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOCបានមានប្រសាសន៍ថាការងារនេះមានការខកខានយូរពេកដោយសារតែបញ្ហាកូវីដការរឹតត្បិតការចេញចូលនៅ
ចិនហេតុនេះយើងក៏បានពន្យារពេលមកដល់ពេលនេះ។ឥឡូវនេះយើងទទួលបានគោល
ការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ប្រធានគណៈកម្មាធិការជាតិ CAMSOC រួចហើយ ថានឹងអនុញ្ញាតឱ្យចេញឆាប់ៗនេះហើយព្រោះពេលវេលាយើងមិនអាចចាំបានយូរ។
យើងខំពន្លឿននូវកិច្ចការនេះ ដើម្បីឱ្យទាន់ការអភិវឌ្ឍន៍បច្ចេកទេសរបស់គាត់។ នៅថ្ងៃទី១៥កញ្ញាពួកគេនេះពួកគេចេញដំណើរហើយព្រោះយើងទំនាក់ទំនងគ្នាស្រួលបួល
អស់ហើយ។ បើមិនមានអ្វីប្រែប្រួលទេគឺយើងនឹងធ្វើពិធីបញ្ជូនកីឡាករ កីឡាការិនីរបស់យើង ទៅនៅថ្ងៃទី១៥កញ្ញា នេះហើយ។
មុននឹងចេញដំណើរCAMSOCនឹងរៀបចំពិធីមួយជាមួយស្ថានទូតចិនដើម្បីអបអរសា
ទរកិច្ចសហប្រតិបត្តិការនេះព្រោះជាកម្មវិធីជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនប្រជាជនចិន ចំពោះកីឡាករ កីឡាការិនីកម្ពុជា។
កីឡាសរុបចំនួន១២ប្រភេទដែលត្រូវចេញទៅហ្វឹកហាត់នៅប្រទេសចិនរួមមានប្រតិភូដឹកនាំ ២នាក់, កាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)។

កីឡាករ កីឡាការិនី ទាំង ១៥៩នាក់ នឹងធ្វើការធ្វើហាត់រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តែម្ដង ហើយក្រោយពីការប្រកួតស៊ីហ្គេម ២០២៣ បញ្ចប់ កីឡាករ កីឡាការិនីកម្ពុជានឹងត្រលប់ទៅហ្វឹកហាត់បន្តទៀតដើម្បីបង្រ្គប់កិច្ចសន្យាជំនួយឥតសំណងដែលមានរយៈពេល ២ឆ្នាំ។
ទំហំនៃជំនួយនេះធំដោយសារតែការហ្វឹកហាត់ត្រូវចំណាយច្រើនហើយមិនមែនតែ
ពេលហ្នឹងទេ។តាមពិតយើងត្រូវហ្វឹកហាត់២ឆ្នាំមុនហេតុនេះគម្រោង២ឆ្នាំមុនបានខ្លីមកសល់តែ៧-៨ខែប៉ុន្តែ៧-៨ខែនេះចប់គម្រោងសម្រាប់គម្រោងដែលយើងអត់បានអនុវត្តពី១ឆ្នាំជាង
ហ្នឹង ត្រូវបន្តទៅទៀត។ ដូច្នេះអាចឲ្យកីឡាករ កីឡាការិនីយើង ក្រោយពីស៊ីហ្គេមហើយ ក៏នៅតែទទួលបានការបណ្ដុះបណ្ដាលជំនាញកីឡាកម្រិតខ្ពស់នេះបន្តទៅទៀត»។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍សង្កត់ធ្ងន់។
ក្នុងជំរំហ្វឹកហាត់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននឹងជួយឧបត្ថម្ភគាំទ្រដល់ការហ្វឹកហាត់នេះទាំងស្រុង ទាំងសំបុត្រយន្ដហោះ ទាំងការស្នាក់នៅហូបចុក ទាំងការព្យាបាល ទាំងការថែទាំសុខភាពជាដើម៕

អត្ថបទដែលជាប់ទាក់ទង