ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំកម្លាំង ចុះបំពេញការងារសង្គម

196

 

ភ្នំពេញ៖ខណៈពេលដឹកនាំកម្លាំងចុះបំពេញការងារសង្គមនាថ្ងៃចុងសប្ដាហ៍ ដោយបាញ់ទឹកលាងសម្អាតផ្លូវថ្នល់ក្នុងមូលដ្ឋាន អោយបានល្អប្រសើរ គឺលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានអំពាវនាវទៅដល់បងប្អូន ដែលប្រកបអាជីវកម្មដឹកដី .ដឹកខ្សាច់តាមឡាននាសព្វថ្ងៃ ត្រូវចូលរួមអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរពោលគឺពេលដឹកដី .ដឹកដីខ្សាច់តាមឡាននិមួយៗ ត្រូវគ្របអោយបានត្រឹមត្រូវ និង បាញ់ទឹកលាងសម្អាតកង់ឡាន អោយបានស្អាតមុននិងដឹកដីចេញពីរណ្ដៅ ឬដេប៉ូខ្សាច់និមួយៗឆ្ពោះទៅចាក់លប់នៅកន្លែងផ្សេងៗនោះ គឺដើម្បីអោយមូលដ្ឋានខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញមានអនាម័យ .បរិស្ថានល្អប្រសើរមិនប៉ះពាល់ដល់សុខភាព បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង បងប្អូនជាអ្នកដំណើរតាមម៉ូតូផងដែរគឺមូលដ្ឋានភូមិ .សង្កាត់ .ខណ្ឌ និង ទីក្រុងស្រស់ស្អាតផ្ដើមចេញពីយើងទាំងអស់គ្នារួមដៃគ្នាធ្វើ។

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន មានមតិលើកឡើងបែបនេះខណៈដឹកនាំកម្លាំងចម្រុះចុះធ្វើអនាម័យ .បរិស្ថាន ដោយបាញ់ទឹកដុះលាងសម្អាតផ្លូវថ្នល់ក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានអោយដឹងទៀតថា ថ្ងៃនេះក្រៅពីការងារខាងលើនោះ ក្នុងនាមអាជ្ញាធរខណ្ឌដោយបន្តចុះកាប់ឆ្ការព្រៃ កាត់ស្មៅ ដែលដុះស៊ុបទ្រុបលយមកលើដងផ្លូវសាធារណៈ បង្កការលំបាកដល់អ្នកធ្វើដំណើរនិងការរស់នៅ របស់អ្នកស្រុករស់នៅតំបន់នេះផងដែរ ហើយរដ្ឋបាលខណ្ឌព្រែកព្នៅ និងបន្តសកម្មភាពនេះជារៀងរាល់ថ្ងៃបន្តទៀត ពោលគឺចុះធ្វើអោយដូចភ្លៀងរលឹមដោយលកលៃ ធ្វើយ៉ាងណាអោយមូលដ្ឋានខណ្ឌព្រែកព្នៅទាំងមូល មានភាពស្រស់បំព្រងស្អាតដូចបណ្ដាខណ្ឌនៅកណ្ដាល ទីក្រុងផងដែរហើយការងារនេះ ទទួលបានជោគជ័យដ៏រាប់ណា មានការចូលរួមគាំទ្រពីបងប្អូនមហាជនផងដែរពោល គឺរីករាយសប្បាយក្នុងនាមអាជ្ញាធរមូលដ្ឋាន ចុះបំពេញការងារសង្គមក្នុងមូលដ្ឋាន នាថ្ងៃចុងសប្ដាហ៍អោយបានល្អប្រសើរ អោយសក្ដិសមជាអ្នកបម្រើ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិតៗ៕

អត្ថបទដែលជាប់ទាក់ទង