លោកអភិបាលខណ្ឌបឹងកេងកង ចុះមើលផង ចំពោះក្រុមឈ្នួញចតឡានក្រឡុកស៊ីម៉ងត៍ ពេញផ្លូវ
ភ្នំពេញ៖បើយោងតាមសេចក្ដីរាយការណ៍ ពីមហាជនជាអ្នកដំណើរតាមមធ្យោបាយនានា បានប្រាប់មកភ្នាក់ងារភ្នំពេញរីផតធ័រ នៅព្រឹកថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២២នេះថា អាជ្ញាធរខណ្ឌបឹងកេងកង មិនគួណាបិទផ្លូវលេខ៩៥ ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ទាំងព្រឹក ដែលចរាចរណ៍កំពុងមមាញឹក អោយក្រុមឈ្នួញចតឡានក្រឡុកស៊ីម៉ងត៍ ពេញផ្លូវ ដោយបាញ់ស៊ីម៉ងត៍ទៅលើអគារដែលកំពុងសាងសង នៅចំណុចខាងលើនោះទេ។ ចំពោះសកម្មភាពនេះ ដោយរំខានដល់ការធ្វើដំណើរទៅមក ឆ្លងកាត់ផ្លូវខាងលើនេះ៕