អភិបាលស្រុកព្រៃនប់ ជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ មេភូមិ អនុប្រធាន ភូមិ ជំនួយការ ភូមិ និងលោកនាយក លោកស្រី នាយិកា សាលា
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធបិតីក្នុងកិច្ចជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ អនុប្រធាន ភូមិ ជំនួយការ ភូមិ និងលោកនាយក លោកស្រី នាយិកា សាលា ប្រធានមណ្ឌលសុខភាព ក្នុងឃុំចំនួន៣គឺ៖ ឃុំព្រៃនប់ ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ដើម្បីស្វែងយល់អំពី៖
១. ការផ្ដល់សេវាច្រកចេញចូលតែមួយ នៅតាមរដ្ឋបាលឃុំ
២.ស្វែងយល់អំពីបញ្ហាប្រឈម នៅតាមភូមិ ឃុំ
៣.ពន្យល់ និងរំលឹកឡើងវិញ អំពីភារកិច្ច របស់មេភូមិ អនុប្រធានភូមិ និងជំនួយការមេភូមិ
៤.ណែនាំដល់នគរបាលប៉ុស្តី៍រដ្ឋបាលឱ្យបន្តខិតខំ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ក្នុងឱកាសចុះសំណេះសំណាល លោក អ៊ី ធារិន អភិបាលស្រុកក៏បានឧបត្ថម្ភនូវជែលលាងដៃជូនដល់រដ្ឋបាលឃុំ មេប៉ុស្តិ៍ លោកនាយកសាលាផងដែរ។
សូមបញ្ជាក់ដល់បងប្រជាពលរដ្ឋ ថានៅមណ្ឌលសុខភាពព្រៃនប់ និងមណ្ឌលសុខភាពអូជ្រៅ គឺមានសេវាសម្រាលកូន ក្នុងតម្លៃសេវាចំនួន ៤ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែបើបងប្អូនប្រជាពលរដ្ឋមានប័ណ្ណក្រីក្រ និងប័ណ្ឌបសស មិនត្រូវបងសេវាទេ៕