អភិបាលខណ្ឌដង្កោ នាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត ចាស់ជរា ចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ព្រៃស
ភ្នំពេញ៖នៅថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២២ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហម កម្ពុជាខណ្ឌដង្កោ បានចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ព្រៃស។
នាឱកាសនោះ លោកស្រីប្រធានកិត្តិយសអនុសាខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ហើយលោកស្រីបានឲ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តន៍វិធានការ (៣ការពារនឹង៣កុំ) របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងនោះដែរលោកស្រីអភិបាលខណ្ឌក៏បានជំរុញអោយបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញអោយបានគ្រប់ៗគ្នា។
អំណោយមនុស្សធម៌ក្នុង១គ្រួសារៗទទួលបានៈ
-អង្ករចំនួន ២៥គីឡូក្រាម
– មីចំនួន ០១កេស
-ត្រីខ ចំនួន ០១យួរ
-ទឹកត្រីចំនួន ០១យួរ
-ភួងចំនួន ០១
-ថ្នាំពេទ្យចំនួន០១កញ្ចប់
-ម៉ាសចំនួន ០១ដុំ
-ថវិកាចំនួន២០.០០០រៀល ៕