លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងអភិបាលខណ្ឌប្ញស្សីកែវ សូត្រមន្តបិណ្ឌទី៣ និងកាន់បិណ្ឌទី២
ភ្នំពេញ៖នៅរសៀល ថ្ងៃទី១២ ខែ កញ្ញាឆ្នាំ ២០២២ លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ ព្រមទាំងសហការី បានចូលរួម សូត្រមន្តបិណ្ឌទី៣ នាំយកទេយ្យទានប្រគេនព្រះសង្ឃ នៅវត្តឧត្ដរាវតី ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកស្រីម៉ែន សំអុីន ព្រមទាំងស្វាមី និងបុត្រ លោកស្រីម៉ែន សំអូន ព្រមទាំងស្វាមី និងបុត្រ លោកឧត្ដមេសនីយ៌សម តារា និងលោកស្រី នួន ភិរុណលោកស្រី បាន កេសនី និង លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំ គណៈអភិបាល នាយក ប្រធាន អនុប្រធាន មន្រ្តីរាជការ ការិយាល័យទាំង១១ ចៅសង្កាត់ទាំង០៧ និងភូមិ បានអញ្ជើញកាន់បិណ្ឌទី២ និងដើម្បីនាំទេយ្យទានទៅប្រគេន នៅវត្តទួលសុវណ្ណរាម ហៅវត្តទួលសង្កែ ដែលស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕