កីឡាវាយកូនបាល់បង្ហាញ ពីឆន្ទៈខ្ពស់ក្នុងការប្រជែង មេដាយមាស ឲ្យបាន១គ្រឿងយ៉ាងតិច
ភ្នំពេញ៖លោកជាពៅគ្រូបង្វឹកកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបាននិយាយថាទាំងកីឡាករនិងសហព័ន្ធមានឆន្ទៈខ្ពស់ណាស់ក្នុងការហ្វឹកហាត់ដើម្បីត្រៀមខ្លួនប្រកួតយកមេដាយជូនជាតិ ពីកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកបន្តថាកីឡាកររបស់លោកទទួលបានការបណ្ដុះបណ្ដាលសមត្ថភាពនិងបច្ចេកទេសជាប្រចាំ។ សមត្ថភាពកីឡាករនៅពេលនេះមានការរីកចម្រើនខ្លាំង ទាំងអ្នកនៅក្នុងស្រុក និងអ្នកដែលកំពុងហ្វឹកហាត់នៅអាមេរិក។
សូមបញ្ចាក់ថាពេលនេះសហព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅពេលនេះមានកីឡាករ
ជម្រើសជាតិសរុបច១១នាក់ដែលក្នុងនោះមាន៦នាក់កំពុងហ្វឹកហាត់នៅអាមេរិកនិង៥នាក់ហាត់នៅកម្ពុជា។ក្នុងចំណោមអ្នកទាំង៦ដែលកំពុងហាត់នៅអាមេរិកនោះមាន៣នាក់ជាកីឡាការិនី។
ទិសដៅរបស់សហព័ន្ធយើងគឺបានកំណត់រួចហើយថាត្រូវតែយកឲ្យបានមេដាយ
សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។បើនិយាយពីផែនការរបស់យើងវិញមិនហ៊ានកំណត់ថាមេដាយ
កម្រិតណាទេតែរាជរដ្ឋាភិបាលបានកំណត់រួចហើយថាសហព័ន្ធវាយកូនបាល់ត្រូវយកឲ្យបានមេដាយមាស យ៉ាងហោច១គ្រឿងជូនជាតិ សម្រាប់ស៊ីហ្គេម ២០២៣។ សម្រាប់កីឡាករយើង និងសហព័ន្ធផ្ទាល់មានឆន្ទៈខ្ពស់ណាស់ក្នុងការប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្តក្នុងការ
ហ្វឹកហាត់ ដើម្បីសម្រេចឲ្យបានតាមគោលដៅដែលបានកំណត់៕