ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បោះពុម្ភសៀវភៅចំនួន៥ម៉ឺនច្បាប់ បញ្ចេញនូវរឿងសម្ងាត់ប្រមាណ៧០ទៅ៨០ភាគរយ ដែលមនុស្សភាគច្រើនមិនបានដឹង

127

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះ បានឲ្យដឹងថា ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួន ដែលមនុស្សភាគច្រើនមិនបានដឹង។

ឯកឧត្តមកែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសរសេរសៀវភៅមួយក្បាលដែលមានចំនួន៦០១ទំព័រ។
សៀវភៅនេះ បានបញ្ចេញនូវរឿងសម្ងាត់ប្រមាណ៧០ទៅ៨០ភាគរយ ដែលមនុស្សភាគច្រើនមិនបានដឹងដែលខ្ញុំយល់ថា ចាំបាច់ត្រូវបញ្ចេញឱ្យដឹងនា
ពេលនេះ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា “ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន៥ម៉ឺនច្បាប់ និងចាត់ចែងឱ្យមានការបកប្រែជាភាសា អង់គ្លេស ដើម្បីឱ្យមិត្តភ័ក្តិបរទេសបានផងដែរ។ ជូនភ្ជាប់ជាមួយនូវរូបភាពសៀវភៅ”៕

អត្ថបទដែលជាប់ទាក់ទង