ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ខ្នាន់កាំភ្លើង​វាយប្រហារ​ លើ​ក្បួន​រថយន្ត​របស់​ សមាជិក​ព្រឹទ្ធសភា​នី​ហ្សេ​រី​យ៉ា ស្លាប់​ក្រុម​ជំនួយការ​ចំនួន​ ០៥​នាក់​

104

 

បរទេស ៖ កាលពី​ថ្ងៃ​ចន្ទ​ អ្នកនាំពាក្យ​របស់​លោក​ Ifeanyi​ Ubah​ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​បាន​និយាយ​ថា​ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ខ្មាន់​កាំភ្លើង​នៅ​ក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​សម្លាប់​ក្រុម​ជំនួយការ​ចំនួន​ ០៥​នាក់​ និង​បុគ្គលិក​សន្តិសុខ​ ០១​នាក់​ អំឡុង​ពេល​ការ​វាយប្រហារ​ទៅ​លើ​ក្បួន​រថយន្ត​របស់​សមាជិក​ព្រឹទ្ធសភា​នី​ហ្សេ​រី​យ៉ា​ក្នុង​រដ្ឋ​ Anambra​ ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ ។​

​អ្នកនាំពាក្យ​លោក​ Kameh​ Ogbonna​ បាន​ប្រាប់​អ្នក​យក​សារព័ត៌មាន​រ៉​យ​ទ័​រថា​ ក្បួន​រថយន្ត​របស់​ សមាជិក​ព្រឹទ្ធសភា​លោក​ Ifeanyi​ Ubah​ ត្រូវ​បាន​វាយប្រហារ​នៅ​ទីប្រជុំជន​ Enugwu-Ukwu​ ដែល​ជា​ សហគមន៍​មួយ​ក្នុង​តំបន់​ Njikoka​ ដែល​ជា​តំបន់​រដ្ឋាភិបាល​នៃ​រដ្ឋ​ Anambra​ ប៉ុន្តែ​លោក​ Ubah​ បាន​គេចខ្លួន​ដោយ​មិន​មាន​រង​របួស​ ដោយសារ​លោក​បាន​កំពុង​ធ្វើ​ដំណើរ​នៅ​ក្នុង​រថយន្ត​ការពារ​គ្រាប់កាំភ្លើង​។​

​លោក​ Ogbonna​ បាន​និយាយ​ថា​ លោក​បាន​ស្ថិត​នៅ​ក្នុង​រថយន្ត​ជាមួយ​លោក​ Ubah​ នៅ​ពេល​នៃ​ការ​វាយប្រហារ​នោះ​ ដែល​លោក​បាន​ពិពណ៌នា​ថា​ នោះ​ជា​ការ​ប៉ុនប៉ង​ធ្វើឃាត​។​

​នគរបាល​បាន​និយាយ​ថា​ ពួក​គេ​កំពុង​ស៊ើបអង្កេត​ចំពោះ​ឧ​ប​ទ្ធ​វ​ហេតុនេះ​ ហើយនឹង​ផ្តល់​ព័ត៌មាន​ថ្មីៗ​ នៅ​ពេល​ក្រោយ​ ៕

អត្ថបទដែលជាប់ទាក់ទង