ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាត្រៀមបញ្ជូន កងកម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD)ថ្មីចំនួន១០១នាក់ ទៅចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆត្រ័អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

141

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ( NPMEC ) បានបើកកិច្ចប្រជុំការងារប្រុងប្រៀបរៀបចំបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះ ( EOD ) ថ្មីចំនួន១០១ នាក់ ទៅចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនាពេលខាងមុខ ក្រោមអធិបតីភាពលោក នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈ មណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ។
ក្នុងកិច្ចប្រជុំនោះដែរក៏មានវត្តមានលោក លោកស្រី អគ្គនាយករងនាយក នាយក ដ្ឋាន និងប្រធានជំនាញ និងនាយទាហាន នាយទាហានរងតាមបណ្តាកងនៃមជ្ឈមណ្ឌលជាតិជាច្រើនរូបបានចូលរួម ។

កិច្ចប្រជុំនេះបានលើកឡើងពីសម្ភារៈ គ្រឿងបំពាក់ និងបញ្ហាប្រឈមនានា របស់កងកម្ទេចគ្រឿងផ្ទុះ (EOD )ថ្មី និង របៀបថែទាំគ្រឿងសម្ភារៈ បំពាក់ របស់កងមុនចេញបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វិកកណ្តាលនាចុងឆ្នាំនេះផងដែរ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង