ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរស្រុក ព្រៃនប់ យកគ្រឿងចក្រ កាយស្ដារពន្លឿនចរន្តទឹកហូរ នៅតំបន់អូរប្រឡាយ ដែលប្រឈមការកកស្ទះជនលិចនៅពេលមានភ្លៀងខ្លាំង

137

 

ព្រះសីហនុ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានឲ្យដឹងថាដើម្បីសម្រួលដោះស្រាយបញ្ហាការជនលិចតាមដងផ្លូវសាលារៀន លំនៅដ្ឋានប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗដោយសារប្រព័ន្ធអូរលូប្រឡាយរាក់រួមតូចនិងមានសំរាមកកស្ទះច្រើនដូចនេះហើយអាជ្ញាធរស្រុកបានយក គ្រឿងចក្រកាយស្តារប្រឡាយមេ ដើម្បីរំដោះទឹកចេញពីតំបន់ប្រឈមមួយចំនួនដូចជានៅជិតផ្សារសាលារៀន រង្វង់មូលសួនច្បារលំនៅដ្ឋានប្រជាពលរដ្ឋនិងបន្តកាយរហូតទៅដល់ប្រព័ន្ធប្រឡាយធំ។

លោកអភិបាលស្រុកបានបន្ថែមថាទាំងនេះគឺជាការដោះស្រាយបញ្ហាប្រឈម ចំពោះមុខដែលបងប្អូនប្រជាពលរដ្ឋជួបការលំបាកនៅពេលមានភ្លៀងធ្លាក់ខ្លាំង ។

ក្នុងនោះលោកអភិបាលស្រុកក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ឲ្យមានការចូលរួម យកចិត្តទុកដាក់សហការជាមួយនឹងអាជ្ញាធរ សូមកុំបោះចោលកាកសំណល់សំរាមផ្សេងៗចូលទៅក្នុងអូរលូប្រឡាយ ដែលនាំឲ្យមានការកកស្ទះបង្កឲ្យមានការជនលិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង