សម្តេចតេជោ ហ៊ុន សែន លើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួន ៤ ជូនរដ្ឋមន្ត្រីថាមពលអាស៊ាន ពិចារណា និងផ្តល់ការ គាំទ្រ
សៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពីធីបើកកិច្ចបជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ ២០២២ ក្រោមមូលបទ “បង្កើនល្បឿនអន្តរកាលថាមពល ៖ ការស្ដារសេដ្ឋកិច្ចឡើងវិញ និង កំណើនប្រកបដោយចីរភាព” រាជធានីភ្នំពេញ, ថ្ងៃទី ១២-១៦ ខែ កញ្ញា ឆ្នាំ ២០២២ តាមប្រព័ន្ធវីអេដូថតទុកជាមុន។
សម្តេចតេជោ បានមានប្រសាសន៍ថា តំបន់អាស៊ានរបស់យើង ក៏ដូចជាពិភពលោកទាំងមូល បាននិងកំពុងស្ថិតនៅ និងឆ្លងកាត់ នៅក្នុងកាលៈទេសៈដ៏ស្មុគស្មាញ និងពិបាកប៉ាន់ប្រមាណបាន, ថ្វីត្បិតតែការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ បានថមថយ ក្នុងកម្រិតមួយ ហើយបណ្តាប្រទេសនានានៅជុំវិញពិភពលោក បានបើកដំណើរការសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្ដើរៗក៏ដោយ ក៏ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ហាក់នៅមានភាពផុយស្រួលនៅឡើយ ដោយសារបញ្ហាប្រឈមថ្មីៗ បាននិងកំពុងកើតឡើងជា បន្តបន្ទាប់ ។ ជាក់ស្ដែង ការកើនឡើងនៃសេចក្តីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឱ្យមានអតិផរណាខ្ពស់ ស្របពេលដែលការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុពីសំណាក់ធនាគារកណ្ដាលនៃបណ្ដាប្រទេសជាច្រើន បានដាក់សម្ពាធបន្ថែមមកលើតម្រូវការ និងកំណើនសេដ្ឋកិច្ចសកល ។ ជាមួយគ្នាដែរ ការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅផែនដី និងគ្រោះធម្មជាតិ ក៏បាននិងកំពុងលេចរូបរាងកាន់តែច្បាស់ និងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដែលការណ៍នេះអាចបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និង ការធ្លាក់ចុះដ៏គួរឱ្យព្រួយបារម្ភនៃខ្សែច្រវាក់តម្លៃ និងផលិតភាពសកល ។
នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ អាស៊ាន ក៏ដូចជាពិភពលោកទាំងមូល ចាំបាច់ត្រូវ យកចិត្តទុកដាក់លើអន្តរកាលថាមពល ដែលជាកិច្ចការគន្លឹះមួយ ក្នុងការជំរុញការស្តារ និងអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងភាពរឹងមាំ ។ ក្នុងស្មារតីនេះ ក្នុងនាមជាប្រធាន ថាមពលអាស៊ាន ក្នុងឆ្នាំ ២០២២ កម្ពុជាបានកំណត់មូលបទ “ បង្កើនល្បឿនអន្តរកាល ថាមពល ៖ ការស្តារសេដ្ឋកិច្ចឡើងវិញ និងកំណើនប្រកបដោយចីរភាព» សំដៅជំរុញការចូលរួម ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់បន្ថែម លើការពន្លឿន អន្តរកាលថាមពល ឆ្ពោះទៅរកវិបុលភាពរួមមួយ ដែលមានភាពប្រាកដនិយម ។
កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបញ្ចូលប្រភពថាមពលកកើតឡើងវិញ ទៅក្នុងល្បាយនៃប្រភពថាមពលរបស់ខ្លួន ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២១ កន្លងមកនេះ ថាមពល ដែលបានមកពីប្រភពថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយ ពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០% នៃថាមពលសរុបរបស់កម្ពុជា | ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាពនៃប្រភពថាមពលរបស់កម្ពុជា ចំណែកអានុភាពន ប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥% នៃអានុភាពតម្លើងសរុប ។
សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួល បានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម ។ ដើម្បីសម្រេចទិសដៅនេះ កម្ពុជាបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលកម្ពុជារហូតដល់ឆ្នាំ ២០៤០ គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ផែនទី បង្ហាញផ្លូវស្តីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោល នយោបាយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ។ ទន្ទឹមនឹងនេះ ក្រោមកិច្ចសហការ យ៉ាងសកម្មបន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ កម្ពុជាក៏បាននិងកំពុងរៀបចំកម្មវិធីអភិវឌ្ឍន៍អន្តរកាល ថាមពលរបស់ខ្លួន ដោយផ្តោតលើកម្មវិធីនៃការកែទម្រង់សំខាន់ៗចំនួន ៣ រួមមាន (១). ការរៀបចំផែនការថាមពល និងការពង្រឹងស្ថាប័ន (២). ការបង្កើនល្បឿនអន្តរកាលសេដ្ឋកិច្ចវិលជុំ និងការបញ្ចេញឧស្ម័នកាបូនទាបនិង (៣). តម្លាភាព និងភាពប្រកួតប្រជែងសម្រាប់ការវិនិយោគ ក្នុងគម្រោងថាមពលថ្មី ។
នៅក្នុងក្របខណ្ឌអាស៊ាន ក្នុងនាមជាប្រធាននៅក្នុងឆ្នាំ ២០២២ នេះ កម្ពុជានឹងបន្តចូលរួម ចំណែកបង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងជំរុញការចូលរួមបន្ថែមលើរាល់សកម្មភាព និងគម្រោងអន្តរ កាលថាមពលក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ។ ក្នុងស្មារតីនេះ សូមអនុញ្ញាតឱ្យខ្ញុំលើក ជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួន ៤ ជូនរដ្ឋមន្ត្រីថាមពលអាស៊ាន ពិចារណា និងផ្តល់ការ គាំទ្រ ដូចខាងក្រោម
១. ជំរុញការអនុវត្តការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាមបណ្ដ ប្រទេសអាស៊ាន ដោយត្រូវពន្លឿនបន្ថែមការងារសំខាន់ៗ ដែលនៅសេសសល់ ទាំង ការងារបច្ចេកទេស និងការរៀបចំបទប្បញ្ញត្តិផ្សេងៗ ដើម្បីឆ្ពោះទៅរកការធ្វើសុខដុម នីយកម្មក្របខណ្ឌបញ្ញត្តិកម្ម និងស្តង់ដារបច្ចេកទេស និងសម្រេចឱ្យបាននូវការតភ្ជាប់ ថាមពលអគ្គិសនី ក្នុងតំបន់/
២. ជំរុញការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិថាមពលស្អាត កិច្ចការពារ បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានជាអតិបរមា តាមដែលអាចធ្វើទៅបាន ដើម្បីចូលរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងឈានទៅរក អព្យាក្រឹត្យភាពកាបូន
៣. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនពាណិជ្ជកម្មថាមពល អគ្គិសនី បង្កើនភាពចម្រុះនៃប្រភពថាមពល និងភាពបំពេញឱ្យគ្នាទៅវិញទៅមក ផ្លាស់ប្ដូរ ពិសោធន៍ ចែករំលែកបច្ចេកវិទ្យាថ្មី និងបង្កើនប្រភពហិរញ្ញប្បទាន និង
៤. ចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបាននូវផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ថាមពលអាស៊ាន ឆ្នាំ ២០២១-២០២៥ ដូចដែលបានកំណត់ ។
សម្តេចតេជោ ហ៊ុន សែន សូមរំលឹកថា ថ្ងៃនេះ ក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ និងកិច្ចប្រជុំ ពាក់ព័ន្ធ ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសហការជាមួយមជ្ឈមណ្ឌល ថាមពលអាស៊ាន ដើម្បីរៀបចំវេទិកាធុរកិច្ចថាមពលអាស៊ាន ឆ្នាំ ២០២២ ដោយមានការចូលរួមពី តំណាងរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិ និងស្ថាប័នសិក្សាស្រាវជ្រាវ អ វេទិកានេះ គឺជាឱកាសដ៏ល្អប្រសើរសម្រាប់ការបង្កើនទំនាក់ទំនង និងភាពជាដៃគូ ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាន បទពិសោធ និងចំណេះដឹងអំពីនិន្នាការថាមពល និងលទ្ធផលនៃការស្រាវជ្រាវ ថ្មីៗ ដើម្បីជំរុញវិស័យថាមពល ឱ្យកាន់តែរីកចម្រើនទៅមុខ៕