ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរថយន្តម៉ាក ហុងដា ស៊ីអវី បណ្តាល​មក​ពី​ឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្ត

84

 

ភ្នំពេញ៖ នៅវេលាម៉ោង​ ១៥:០០​ នាទីរសៀល ថ្ងៃនេះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យ​​មួយដែលបណ្តាលឲ្យឆេះរថយន្តចំនួន​០១គ្រឿង​ ដែលសិ្ថតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម នៅមុខផ្ទះលេខ៤០៨ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ម្ចាស់រថយន្តឈ្មោះ : SNG CHWEE HUAT ភេទ​ ប្រុសអាយុ​ ៦៩​ ឆ្នាំ​ ជនជាតិសឹង្ហបុរី មុខរបរ​ អ្នកដឹកជញ្ជូន ។
មូលហេតុ: បណ្តាល​មក​ពី​ឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យតែ​ម្ដង​។

ប្រភេទរថយន្ត: រថយន្តម៉ាក ហុងដា ស៊ីអវី (Honda CRV) សេរីឆ្នាំ​១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ ២C-៧៦៧៩ ។
ខូចខាតសម្ភារៈ ឆេះរថយន្តម៉ាក ហុងដា ស៊ីអវី (Honda CRV) សេរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ ២C-៧៦៧៩ ចំនួន ០១​ គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន​ ​០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៤​ ម៉ែត្រគូប ៕

អត្ថបទដែលជាប់ទាក់ទង