កាត់ទោសឱ្យជាប់ ពន្ធធនាគារអស់មួយជីវិត ពីបទរំលោភសេពសន្ថវៈ និងសម្លាប់ទៅលើកុមារី អាយុ១៣ឆ្នាំម្នាក់
ភ្នំពេញ៖ អង្គភាពការពារកុមារ (CPU) ថ្ងៃនេះ សាលាដំបូងខេត្តសៀមរាប បានចេញសាលក្រមសម្រេចកាត់ទោសបុរសអាយុ ៣២ឆ្នាំម្នាក់ឱ្យជាប់ពន្ធធនាគារអស់មួយជីវិត ពីបទរំលោភ និងសម្លាប់ ទៅលើកុមារីអាយុ១៣ឆ្នាំម្នាក់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។
កុមារីរងគ្រោះបានចេញទៅរកកង្កែបនៅឯវាលស្រែនៅវេលាម៉ោង ១១ និង ៣០នាទីយប់ ក្រោយពីមានភ្លៀងធ្លាក់ខណៈដែលនាងត្រូវបានជនសង្ស័យតាមដានពីក្រោយ។ ជនសង្ស័យវ័យ៣២ឆ្នាំរូបនេះបានសំដៅទៅរកជនរងគ្រោះនៅពេលដែលឃើញថានាងកំពុងតែនៅម្នាក់ឯង ដោយរូបគេបានចាប់ពិលដែលនៅលើក្បាលរបស់នាង បណ្តាលឱ្យនាងមានការភ័យតក់ស្លត់ និងរត់បានប្រហែល៣០ម៉ែត្រ ទើបជនសង្ស័យចាប់នាងបាន។ ជនសង្ស័យបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះយ៉ាងព្រៃផ្សៃ និង សម្លាប់នាង រួចទុកសាកសព នៅឯវាលស្រែមុនពេលដែលរត់គេចខ្លួន។
ខ្ញុំសូមយកឱកាសនេះដើម្បីចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់ជនគ្រោះ។
ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរទៅដល់សាលាដំបូងខេត្តសៀមរាបចំពោះការកាត់ទោសនេះ។
ជាចុងក្រោយ, ខ្ញុំសូមកោតសរសើរចំពោះការប្តេជ្ញារបស់ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ CPU ដែលមានកិច្ចសហការជាមួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់, នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំពោះការខិតខំប្រឹងប្រែងមួយនេះ។
សូមចូលរួមរំលែកទុកផងក្មេងតូច ពួកយើងបានរកយុតិ្តធម៌ជូនចំពោះប្អូនហើយ, សូមប្អូនសម្រាកឱ្យបានស្ងប់សុខចុះ៕