ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបាល់ទះគុយបា២រូប ចុះកុងត្រាបង្ហាត់ជម្រើសជាតិកម្ពុជា រហូតចប់ស៊ីហ្គេមឆ្នាំ២០២៣

186

ភ្នំពេញ៖បន្ទាប់ពីបានពិនិត្យឃើញពីបច្ចេកទេសនិងការបង្ហាត់ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាទាំងក្នុងសាលនិងបាល់ទះឆ្នេរខ្សាច់អស់មួយរយៈរួចមកសហព័ន្ធកីឡាបាល់ទះកម្ពុជាសម្រេចចិត្តចុះកុងត្រាទទួលយកគ្រូបង្ហាតជនជាតិគុយបាជាផ្លូវការហើយ។
ការចុះកិច្ចសន្យានេះធ្វើឡើងនៅរសៀលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២នៅទីស្នាក់ការ
របស់សហព័ន្ធ ក្នុងវិមាណពហុកីឡដ្ឋានជាតិ ក្រោមវត្តមានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ និងមន្ដ្រីសហព័ន្ធផ្សេងទៀត ពិសេសក៏មានការចូលរួមពីលោកជំទាវ LiurkaRodríguezBarriosឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសកម្ពុជាដើម្បីធ្វើជាសាក្សីនៃ
ការចុះកុងត្រានេះផងដែរ ។

គ្រូបង្វឹកទាំង២រូបនោះគឺលោក Karell Pena Ventoza និង កញ្ញា Berto Friol Barrios ។លោក Leonid Abum Castillo និងកញ្ញាNatyelis Riol Cardenasដែលជាអ្នកគ្រប់គ្រងរបស់គ្រូបង្វឹកទាំង
២បានតាំងចិត្តនឹងចូលរួមជាធ្លុងមួយជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាដើម្បីប្រជែងយកជ័យជម្នះក្នុងប្រកួតលើឆាកអន្តរជាតិនានា ពិសេសដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ។
ភាគីគុយបាបានថ្លែងអំណរគុណដល់ថ្នាល់ដឹកនាំសហព័ន្ធដែលបានជួយសម្រប
សម្រួលការរស់នៅនិងការធ្វើការរបស់ខ្លួននៅលើទឹកដីកម្ពុជាតាមរយៈការប្រឹងប្រែងលើឆាកអន្តរជាតិរបស់លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធ ។
លោកបណ្ឌិតអាំងសិរីពិសិដ្ឋបានលើកឡើងក្រោយបន្ថែមក្បាលម៉ាស៊ីនក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជាថាតាមរយៈការជួយជ្រោមជ្រែងពីសំណាក់លោកជំទាវអគ្គរដ្ឋទូចគុយបា ប្រចាំកម្ពុជា ពេលនេះសហព័ន្ធបានសម្រេចចុះកិច្ចសន្យាជា

មួយនឹងលោក លោក Karell Pena Ventoza ជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់បុរស ហើយលោក Berto Friol Barrios ជាគ្រូជំនួយក្រុមបាល់ទះក្នុងសាលបុរស។
ក្រោយយើងធ្វើតេស្តសាកល្បងពិនិត្យលើការផ្តល់បច្ចេកទេសនិងទស្សនវិស័យមួយចំនួនស្របតាមអ្វីដែលឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ ចង្អុលបង្ហាញ។ ក្នុងន័យតែមួយគត់ គឺយើងចង់បានមេដាយមាស ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។
ការប្រកួតលើទីលានវាមិនស្រួលយើងនិយាយនោះទេតើជាក់ស្តែងយើងធ្វើបានកម្រិតណា?យើងជឿជាក់ថាការបន្ថែមគ្រូបង្វឹកទាំង២នាក់នេះមកជួយយើងឱ្យមានសង្ឃឹមកាន់តែធំក្នុងការប្រជែងយកមេដាយមាស»។ លោកអគ្គលេខាធិការបន្ថែម។
ចំពោះខ្លឹមសារនៃកិច្ចសន្យាក៏បើកទូលាយដែរដោយយើងទទួលគាត់ជាគ្រូបង្វឹកទាំងបាល់ទះឆ្នេរខ្សាច់ក្តីបាល់ទះក្នុងសាលក្តីរយៈពេល១ឆ្នាំបើងាកមើលទៅក្រោយស៊ីហ្គេមឆ្នាំ២០២៣ ចប់រយៈ៣ខែទើបផុតកិច្ចសន្យា។

ប្រសិនបើយើងចង់បន្តកិច្ចសន្យាត្រូវជូនដំណឹងគ្នារយៈពេល៣ខែមុនប៉ុន្តែបន្តឬមិនបន្តគឺអាស្រ័យលើគុណផលដែលគាត់មកបង្វឹកក្រុមកីឡាកររបស់យើងឈានទៅមុខដល់កម្រិតណា។បើសិនសន្ទុះខ្ពស់ចាំបាច់ត្រូវតែបន្តដើម្បីពង្រឹងឱ្យវិស័យបាល់ទះយើងកាន់តែរីកចម្រើនទៅមុខ។
ក្រៅពីនាំយកគ្រូបង្វឹកមកពីប្រទេសគុយបាសហព័ន្ធកីឡាបាល់ទះកម្ពុជាកំពុងតែទាក់ទង តាមរយៈឯកអគ្គរដ្ឋទូតគុយបា ដើម្បីការរៀបចំការប្រកួតមិត្តភាពរវាងក្រុមមកពីគុយបា ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាផងដែរនៅអំឡុងខែតុលាខាងមុខពោលគឺស្របពេលនឹងការរៀបចំពានរង្វាន់បាល់ទះសម្តេចតេជោហ៊ុនសែនឆ្នាំ២០២២បន្ថែមពីលើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិសិង្ហបុរី ៕

អត្ថបទដែលជាប់ទាក់ទង