អាជ្ញាកណ្តាល និងចៅក្រមត្រូវ កាត់សេចក្តីប្រកប ដោយភាពយុត្តិធម៌
ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាជាតិអូឡាំពិកកម្ពុជា ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាទទួលបន្ទុករួម បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលនិងចៅក្រមកីឡាចំបាប់កម្រិតមូលដ្ឋាន នៅទីស្នាក់ការគណៈកម្មាធិការជាជាតិអូឡាំពិកកម្ពុជា។
លោក Casey Douglas Barnet អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបាននិយាយថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកម្រិតមូលដ្ឋាននេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាកណ្តាលសម្រាប់ព្រឹត្តិការណ៍ការប្រកួតថ្នាក់ជាតិនានានិងការប្រកួតកីឡាជាតិលើកទី៣ជាពិសេសព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកបានបន្តថានាខែធ្នូចុងឆ្នាំនេះយើងនឹងរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកកម្រិតអន្តរជាតិហើយការប្រកួតនេះជាការធ្វើតេស្តិ៍សមត្ថភាពមន្ត្រីអាជ្ញា
កណ្តាលដូច្នេះសិក្ខាកាមទំាងអស់គ្នាដែលចូលរួមត្រូវចេះភាសាអង់គ្លេសបន្តិចបន្តួចក៏បានសម្រាប់ទំនាក់ទំនងជាមួយមន្ត្រីអាជ្ញាកណ្តាលអន្តរជាតិ និងកីឡាករ-កីឡាការិនីអន្តរជាតិ។
ឯកឧត្តមវ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតនីមួយៗធ្វើឡើងដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីបច្ចេកទេសទាំងអស់ទំាងចំណេះដឹងភាសាបរទេសច្បាប់ការនៃប្រកួតប្រឹងប្រែងហ្វឹកហាត់កម្លាំងកាយឲ្យមានភាពរឹងមាំអំណត់អត់ធន់និងមានសមត្ថភាពក្នុងការកាត់សេចក្តីប្រកបដោយភាពយុត្តិធម៌ ។
មន្ត្រីអាជ្ញាកណ្តាលទាំងអស់ដែលឆ្លងកាត់វគ្គសិក្សានេះនិងមានឱកាសចូលរួមធ្វើអាជ្ញាកណ្តាល និងចៅក្រមព្រឹត្តិការណ៍ការប្រកួតនានា ជាពិសេសការប្រកួតកីឡាជាតិ ឆ្នាំ ២០២២ ខាងមុខនេះ។
រាល់ការធ្វើតេស្តិ៍កីឡាករ កីឡាការិនីចំបាច់ត្រូវអាជ្ញាកណ្តាលនិងចៅក្រមដើម្បីឲ្យពួក
គាត់អនុវត្តមានការងារទីលាន ហើយប្រធានអាជ្ញាកណ្តាល និងចៅក្រម និងអាជ្ញាកណ្តាល និងចៅក្រមកម្រិតទំាង២នាក់ត្រូវចូលរួមដើម្បីពិនិត្យនិងបង្រៀនបន្ថែមទៀតនូវចំណុចខ្វះខាត៕