ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៨ គីឡូក្រាម បញ្ជូនទៅតុលាការ

98

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៨ គីឡូក្រាម, ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

នៅថ្ងៃទី១៦.៩.២០២២ វេលាម៉ោង០០និង២០នាទី កម្លាំងជំនាញ (ក៣)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន.លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារ៉ា នាយករងមន្ទីរ មានការចូលរូមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្រលសម្រួលដោយលោក ទី មុនិន្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការបង្រ្កាប នៅ០៣ដោលដៅផ្សេងគ្នា:
គោលដៅទី១: នៅចំណុច ផ្លូវ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកង ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ ទូច កុងហ៊ាង និងគ្រឿងញៀនប្រមាណជាង៥គីឡូ។
គោលដៅទី២: នៅចំណុច ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់និងថ្នាំញៀនប្រមាណជាង១គីឡូ។
គោលដៅទី៣: ឆែកឆេរ បន្ទប់របស់ឈ្មោះ ទូច កុកហ៊ាង លេខ២១០៣ ជាន់ទី២១ សណ្ឋាគារ អអេន ហ្វេស ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសម្ភារ:កែច្នៃនិងថ្នាំញៀនមួយចំនួន។

លទ្ធផលសរុបឃាត់បានជនសង្ស័យ០២នាក់: ១-ឈ្មោះ ទូច កុកហ៊ាង ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ហុង ស្រេង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ។

សរុបវត្ថុតាងចាប់យកបាន: -កេតាមីន(KETAMIN) ទម្ងន់សុទ្ធ២៩៦ក្រាម។ -អុិចស្តាស៊ី(MDMA) ទម្ងន់សុទ្ធ៧គីឡូនិង៥១២.៦៩ក្រាម។ សរុប សារធាតុញៀន ៧ គ.ក្រ ៨០៨.៦៩ក្រាម។ សារធាតុគីមី ៣ គ.ក្រ ៣៦៥.២ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង