ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបល្បែងស៊ីសងខុសច្បាប់ រយៈពេល២ថ្ងៃ​ សរុប​៣៦ករណី ឃាត់ខ្លួន៧០នាក់

88

ភ្នំពេញ៖លទ្ធផលបង្ក្រាបល្បែងសុីសងខុសច្បាប់ គិតត្រឹមរយៈពេល២ថ្ងៃ ថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដេីម្បីធ្វើការបង្ក្រាប ការបើកលេងល្បែងស៊ីសងខុសច្បាប់ រយៈពេល២ថ្ងៃកន្លងមក ថ្ងៃទី១៧-១៨ ដោយបានធ្វេីការបង្ក្រាប៣៦ករណី ឃាត់ខ្លួន៧០នាក់ (ស្រី ៣៥នាក់) (ចិន ១០នាក់ កូរ៉េ ១នាក់ អារ៉ាប់ ១នាក់) ។

អត្ថបទដែលជាប់ទាក់ទង