ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន នាំយកអំណោយសម្ដេចទាំងទ្វេរ ចែកជូនប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារនៅសហគមន៍

65

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដែលអមដំណើរដោយអភិបាលរងខណ្ឌ. ប្រធានការិយាល័យ .អនុប្រធានការិយាល័យចំណុះ ជំនាញព្រមទាំងមន្រ្តីក្រោមឱវាទនៃសាលាខណ្ឌព្រែកព្នៅ ចុះជួបសំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាតាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជាច្រើនក្រុមគ្រួសារដែលពួកគាត់រស់នៅក្នុងសហគមន៍ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញទុកដោះស្រាយជីវភាពប្រចាំថ្ងៃនាឱកាសពិធីបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌផងដែរ។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានអោយដឹងថា អំណោយសម្ដេចទាំងទ្វេរដែលយកមកចែកជូនប្រជាពលរដ្ឋក្រីក្រជាច្រើនក្រុមគ្រួសារនៅក្នុងសហគមន៏ខាងលើនៅថ្ងៃនេះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម និងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់គេងមានមុង ភួយ ខ្នើយ និង សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះបាយជាច្រើនមុខពោលគឺចង្រ្កានហ្គាស ចានដែក កំសៀវ បំពង់ទឹកក្ដៅ ចាន ឆ្នាំង ស្លាបព្រាវែកសម្លរផងដែរ។

អត្ថបទដែលជាប់ទាក់ទង