នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចម៉ូតូ នៅភូមិសាឡាង
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចម៉ូតូ នៅភូមិសាឡាង នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១២និង ២៤នាទី នៅចំណុចផ្ទះលេខ៧៨៩ ផ្លូវបេតុង ក្រុុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ វណ្ណារ៉ា រតន: ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ យោធា មានទីលំនៅកន្លែងកេីតហេតុ ។
ចំណែកជនសង្ស័យឈ្មោះ ប៉ែន សាមី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះ លេខ៥៣១០ ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សំភារៈ ដក ហូតៈ ១- សោរម៉ូតូ ០១ (ឧបករណ៍សម្រាប់ធ្វេីសកម្មភាព)
២-ម៉ូតូមួយគ្រឿងម៉ាក់Honda Scoopy ពណ័ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ1HK-8072 (ប្រគល់ជូនជនរងគ្រោះ)
សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃកេីតហេតុខាងលេីជនរងគ្រោះបានចតម៉ូតូទុកនៅចំហៀងផ្ទះ ស្រាប់តែមានជនសង្ស័យដេីរមកឃេីញ ឱកាសល្អជនសង្ស័យបានធ្វេីសកម្មភាពលួចយកម៉ូតូ ដោយ យកកូនសោរម៉ូតូរបស់ខ្លួនស៊កចូលសោរកម៉ូតូរបស់ជនរងគ្រោះកាច់បំបែកគ្រាប់ តែមិនបានសម្រេចរួចក៏គេចខ្លួនបាត់ ។ ក្រោយកេីតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុបេីកការស្រាវជ្រាវ កំណត់បានអត្តសញ្ញាណជនសង្ស័យ ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង១៧និង៣០នាទីនៅថ្ងៃឆ្នាំដដែលនៅចំណុចផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ រួមនឹងវត្ថុតាងនាំមកកាន់ប៉ុស្តិ៍ឫស្សីកែវតែម្តង។
ចំពោះមុខផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងសាកសួរយកចម្លេីយ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធី ។