ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលរងខណ្ឌឫស្សីកែវប្រាជ្ញ សីហា និង លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ នាំអ្នកស្រុកកាន់បិណ្ឌវេនទី១០នៅវត្តកំសាន្ត

81

 

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២នេះលោកប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវនិងភរិយា និង លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅបានមូលមតិគ្នាដោយនាំអ្នកស្រុកមកពីទីជិតទីឆ្ងាយព្រមទាំងមន្រ្តីរាជការនៃក្រុមប្រឹក្សាសង្កាត់.ពុទ្ធបរិស័ទ្ធចំណុះជើងយ៉ាងច្រើនកុះករចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០នៅវត្តកំសាន្តដែលស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង។

លោកប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បាននិយាយថា តាមទំនៀមទម្លាប់ខ្មែរយើងតាំងពីសម័យបុរាណកាលរៀងមក គឺពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ ហើយបងប្អូនប្រជាពលរដ្ឋខ្មែរក្មេង .ចាស់ .ប្រុស .ស្រីតែងតែនាំគ្នាមកកាន់ទីវត្តអារ៉ាមនានាតាំងពីបិណ្ឌ១ដល់ថ្ងៃភ្ជុំបិណ្ឌទៅតាមសុទ្ធាជ្រះថ្លានិងជំនឿងរៀងៗខ្លួន។

លោកបានអោយដឹងទៀតថា ដោយនៅរសៀលនាល្ងាចនេះ ពោលគឺថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២ នេះដោយមានពុទ្ធបរិស័ទជិតឆ្ងាយព្រមទាំងមន្រ្តីរាជការខណ្ឌ. សង្កាត់បានមកជួបជុំពុទ្ធបរិស័ទសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងធម៌ទេសនា។ លុះដល់ព្រឹកថ្ងៃទី២០ខែកញ្ញា ប្រគេនយាគូដល់ព្រះសង្ឃនិងរាប់បាត្រ បង្សុកូលប្រគេនព្រះសង្ឃនិងដាឆ្លងជាកិច្ចបង្ហើយបុណ្យផងដែរ។

លោកបានលើកឡើងបន្តទៀតថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ បានបង្ហាញពីមនោសញ្ចេតនាមហាក្រុមគ្រួសារខ្មែរយើង អោយស្គាល់ពីពិធីបុណ្យប្រពៃណីខ្មែរដ៏ធំតាំងពីសម័យកាលរៀងមក នឹងតែងតែនឹករលឹកទៅដល់បុព្វការីជន ដែលបានចែកឋានទៅ។ហើយម៉្យាងវិញទៀតក៏ជាឱកាសជួបជុំ បងប្អូនសាច់ញាតិមកធ្វើបុណ្យទាន ទៅតាមជំនឿរៀងៗខ្លួន ក៏ដូចជាការរួមចំណែកលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១០នៅវត្តកំសាន្តនាថ្ងៃនេះ លោកប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ និង លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ មិនត្រឹមធ្វើបុណ្យតែប៉ុណ្ណោះនោះទេ គឺមានទឹកចិត្តដោយមានសុទ្ធាជ្រះថ្លា បានធ្វើទានទៅដល់អ្នកជួបការខ្វះខាត ផ្នែកជីវភាពផងដែរ ពោលគឺធ្វើបុណ្យនិងធ្វើទានផងដែរទើបប្រពៃ៕

អត្ថបទដែលជាប់ទាក់ទង