ធុងសំរាមថ្មី២០០ធុងរបស់ក្រុមហ៊ុនប្រមូលសំរាម ៨០០ ស៊ូពើ-ហ្កា. អ៊ី. យ៉ា (ខេមបូឌា)ឯ.ក ផ្ដល់ជូនរដ្ឋបាលខណ្ឌឫស្សីកែវយកដាក់តាមផ្លូវនិងសួនច្បារ
ភ្នំពេញ៖នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ធុងសំរាមថ្មីចំណុះ២៤០លីត្រ ចំនួន២០០ធុង ឧបត្ថមដោយក្រុមហ៊ុនប្រមូលសំរាម ៨០០ ស៊ូពើ-ហ្កា. អ៊ី. យ៉ា (ខេមបូឌា)ឯ.ក ដល់រដ្ឋបាលខណ្ឌឫស្សីកែវ ។
ក្រោយទទួលបានធុងសំរាមខាងលើលោក ឯក ឃុនដឿន អភិបាល ខណ្ឌឫស្សីកែវ បានបែងចែក ជូនដល់សង្កាត់ទាំង០៧ យកទៅប្រើប្រាស់ដាក់ពង្រាយតាមតម្រាយផ្លូវសំខាន់ៗ តាមសួនច្បារសាធារណ: ដើម្បីងាយស្រួលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ យកសំរាម សំណល់រឹង មកដាក់ឱ្យបានត្រឹមត្រូវ ជៀសវាងមានសំរាមរាយប៉ាយពាសវាលពាសកាល។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌបានសូមឱ្យបងបអូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដេីម្បីទីក្រុងយេីងគ្មានសម្រាម ៕