ក្រពើដែលជាប់មង យកទៅពន្លែងកន្លែងដើមវិញ
ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨ នគរបាល និងអាជ្ញាធរមូលដ្ឋាន បាននាំយកសត្វក្រពើភ្នំ ដែលជាប់មងអ្នកនេសាទ នៅក្នងស្ទឹងមេទឹកឃំុថ្មដា បានយកទៅលែងនៅកន្លែងដើមវិញ។ លោកអភិបាលស្រុក និងមន្រ្តីការពារព្រៃឈើនិងសត្វព្រៃ “បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយត្ន័ចំពោះតំបន់ដែលលែងសត្វក្រពើនេះ។ ម្យ៉ាងទៀតសូមបងប្អូនទំាអស់គ្នាចូលរួមថែរក្សាសត្វព្រែ ឲ្យបានគង់វង្សល្អ មិនត្រូវបរបាញ់ឫដាក់អន្ទាក់ចាប់សត្វឡើយ។
នៅក្នុងឱកាសនោះ ក្រុមសមត្ថកិច្ចចម្រុះបានផ្តល់ថវិកាលើកទឹកចិត្ តចំនួន៦០០ដុល្លារដល់បុរសដាក់មង ចាប់បានក្រពើនោះ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋឈ្មោះ មឿន មីន បានទៅរាយមងរកត្រី នៅចំណុចស្ទឹងមេទឹកកើតហេតុខាងលើ រួចក៏ទៅសម្រាកនៅផ្ទះបាត់។ ពេលព្រឹកឡើងថ្ងែទី២៥ខែកញ្ញាឆ្នាំ២០១៨ ទៅដោះមង ក៏ ប្រទះឃើញជាប់សត្វក្រពើដ៏ធំមួយក្បាល ទម្ងន់ប្រហែលជិត២០០គីឡូក្រាម និងបានរាយការណ៍ មកសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ លើកក្រពើរមួយក្បាលនោះ មកទុកនៅវរការពារព្រំដែនគោក៨២៥។ បុរសរូបនោះបានឲ្យដឹងទៀតថា តាំងពីលោកប្រកបរបរដាក់មងរកត្រី នៅចំណុចស្ទឹងខាងលើ មិនដែលបានប្រទះឃើញសត្វក្រពើនោះឡើយ តែធ្លាប់ឭតៗគ្នាថា ស្ទឹងមេទឹកមានធនធានជីវចម្រុះជាច្រើន រាប់ទាំងសត្វក្រពើ ត្រី កន្ទាយ…ផងដែរ។ មន្ត្រីអភិរក្សសត្វព្រៃជួរភ្នំក្រវាញ ភាគកណ្តាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ថ្លែងថា បច្ចុប្បន្ននេះ មានសត្វជីវៈចម្រុះ នៅសល់ច្រើន ហើយដែលកំពុងធ្វើការអភិរក្សយ៉ាងយកចិត្តទុកដាក់៕