ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថខេត្តបន្ទាយមា​នជ័យ​ បញ្ជូនខ្លួនជនសង្ស័យ​ម្នាក់​ ករណីលួច​Iphone 12 pro max ទៅសាលាដំបូងខេត្ត​

54

បនបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ ហូរ សសុវណ្ណ ភេទប្រុស អាយុ២៩ឆ្នាំ ករណីលួច​ទូរស័ព្ទដៃ ដែលប្រព្រឹត្តកាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់នាគ២ ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយរត់មកសម្ងំលាក់ខ្លួននៅក្នុងក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងតាមពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ​ នាគ រ៉ូម៉ានិន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

លោករវសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័​ណ​បានឲ្យដឹងទៀតថា​ កម្លាំងរបស់លោកសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌចុះប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហូរ សសុវណ្ណ នៅចំណុចបេនឡានចាស់ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន ១/.ទូស័ព្ទម៉ាកអាយហ្វូន (Iphone 12 pro max) ពណ៍ខៀវ ចំនួន ០១គ្រឿង (បានប្រគល់ជូនម្ចាស់ដើមវិញ) ២.ទូរស័ព្ទម៉ាក ស្មាត ពណ៌ខ្មៅ ចំនួន០១គ្រឿង ហើយនាំខ្លួនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំនិងចំណាត់ការតាមនីតិវិធី ។​

ជនសង្ស័យ​ក្រោយពីសមត្ថកិច្ចជំនាញសួរនាំរួច បានឆ្លេីយសារភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទ័ដៃចំនួន០២គ្រឿង របស់ឈ្មោះ នាគ រ៉ូមាំនិន ពិតប្រាកដមែន ។​

លោកវរសេនីយ៍ទោ ព្រហ្ម​ ថេង​ ប្រធានមន្ទីរស្រាជ្រាវ​ និងបង្ក្រាបបទល្មេីស​ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

ដោយផ្អែកតាមចម្លេីយសារ​ភាព​ រួមនឹងមានវត្ថុតាង​ផងនោះ ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា​​ ឆ្នាំ​២០២២នេះ​ ។

អត្ថបទដែលជាប់ទាក់ទង