ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករសិប្បកម្មកាត់ដេរ សម្លៀកបំពាក់ យ៉ុងហ៊ិន តវ៉ាសុំឲ្យម្ចាស់សិប្បកម្ម បើកប្រាក់ខែលើកទី១

83

តាកែវ៖ អធិការដ្ឋាននគរបាលក្រុងដូនកែវ បានឲ្យដឹងថា
កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋានគរបាលក្រុងដូនកែវ បានដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ និងកម្លាំងកងរាជអាវុធហត្ថក្រុង បានចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខ ជូនបងប្អូនកម្មករ-កម្មការនី សិប្បកម្មកាត់ដេរសម្លៀកបំពាក់ (យីហោយ៉ុងហ៊ិន) ស្ថិតនៅក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុង​ដូនកែវ ខេត្តតាកែវ។

ដែលកម្មករ-កម្មការនី ប្រមាណ១៧០នាក់ បានផ្ទុះការតវ៉ា ដោយសុំឲ្យម្ចាស់សិប្បកម្មបើកប្រាក់ខែលើកទី១ ឲ្យបានគ្រប់១០០ដុល្លា/១នាក់ ហើយម្ចាស់សិប្បកម្មបើកប្រាក់ខែឲ្យតែ៥០ដុល្លា/១នាក់។ដោយម្ចាស់សិប្បកម្មបញ្ជាក់ថាពុំទាន់មានប្រាក់។

ក្រោយពីមានការសម្របសម្រួលពីលោក កង អាណាន់ អភិបាលក្រុងដូនកែវ ថារង់ចាំថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោង ៩:០០នាទី នឹងអញ្ជើញកម្មករ-កម្មការនី មកដោះស្រាយបន្តទៀត។ ហើយដោយពេលវេលាយប់ផងនោះ ទើបពួកគាត់សុខចិត្តបំបែកគ្នាទៅផ្ទះរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង