នគរបាលស្រុកបវេល រួមសហការបង្រ្កាប ករណីលួចកាច់សោកម៉ូតូមួយករណី និងបានឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់អនុវត្តតាមច្បាប់៖
បាត់ដំបង ៖នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទីនៅចំណុចវត្តក្បាលថ្នល់ ភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំកម្លាំងក្នុងអង្គភាព រួមសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោ សេង លុច ជាអធិការ និងកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលដែលមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង ជានាយការិយាល័យ បានអនុវត្តបង្រ្កាបឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ក្នុងករណីលួចកាច់សោកម៉ូតូក្នុងបទល្មេីសជាក់ស្តែង នាចំណុចខាងលេី។
-ជនសង្ស័យចំនួន០២នាក់នោះគឺ៖
១-ឈ្មោះ ហាន យី ភេទប្រុស អាយុ ៣៥ ឆ្នាំ ទីលំនៅមិនពិតប្រាកដ។
២-ឈ្មោះ ម៉ោង ផល្លាភេទស្រី អាយុ២៩ឆ្នាំរស់នៅក្រុម០៦ភូមិសង្កែវារ ឃុំបវេលស្រុកបវេល ខេត្តបាត់ដំបង ។
នៅថ្ងៃកេីតហេតុពួកគេបានធ្វើសកម្មភាពជិះម៉ូតូ០១គ្រឿង(ម៉ូតូបំរើឱ្យបទល្មើស)ម៉ាកហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AB – 3943 ដោយទៅធ្វើសកម្មភាពកាច់សោកម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ1X-4788បន្ទាយមានជ័យ នៅចំណុចកើតហេតុខាងលើហេីយបានជិះម៉ូតូម្នាក់០១គ្រឿងគេចខ្លួន ដែលម៉ូតូនេះជារបស់ជនរងគ្រោះ ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ ៦៥ ឆ្នាំមានទីនៅភូមិ សាមគ្គីមានជ័យ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិះមកទីអារាមខាងលេី ។
ភ្លាមៗសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវនិងស្ទាក់បង្រ្កាបបានតែម្តង
-វត្ថុតាង ដកហូរួមមាន៖
-ម៉ូតូចំនួន២គ្រឿង(០១គ្រឿងជារបស់ជនសង័្សយជិះធ្វេីសកម្មភាពនិងមួយគ្រឿងទៀតជារបស់ជនរងគ្រោះ)។
បច្ចុប្បន្នករណីសមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី ច្បាប់រីឯម៉ូតូរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញ៕