ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាបារាំងហ្វឹកហ្វឺនលើ ជំនាញសង្កេតការណ៍ និងទប់ស្កាត់បាតុកម្មដល់អាវុធហត្ថមួកខៀវកម្ពុជា

122

 

ភ្នំពេញ៖ នៅទីស្តីការមជ្ឈមណ្ឌលជាតិ លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អនុញ្ញាតឱ្យ លោកវរសេនីយ៍ទោ ប៉ាឌីយឺ ថូម៉ាស់ ( LTC. PARDIEU Thomas ) យោធាចារ្យនៃក្រសួងការពារជាតិប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ លើហ្វឹកហ្វឺនជំនាញរក្សាសន្តិភាព លើផ្នែកសង្កេតការណ៍ និងការទប់ស្កាត់អំពើបាតុកម្ម។ កាលពីថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០២២ ។

ក្នុងជំនួបពិភាក្សាការងារនេះ លោកនាយឧត្តមសេនីយ៍ បានស្នើរទៅភាគីបារាំងបន្តធ្វើបណ្តុះបណ្តាល លើជំនាញរក្សាសន្តិភាព ដល់កងកម្លាំងអាវុធហត្ថមួកខៀវកម្ពុជា ដើម្បីពង្រឹកសមត្ថភាព មុនចេញទៅបំពេញបេសកកម្ម អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ ដែលបច្ចុប្បន្នកងកម្លាំងអាវុធហត្ថចំនួន៧៣នាក់កំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ ជាមួយគ្នា កម្ពុជានឹងបញ្ជូនកងកម្លាំងអាវុធមួកខៀវ ដែលជាកងថ្មីចំនួន៤៦នាក់ ទៅកាន់បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នាពេលខាងមុខនេះផងដែរ។
លោកវរសេនីយ៍ទោ ប៉ាឌីយឺ ថូម៉ាស់ យោធាចារ្យបារាំង បានលើកឡើងថា វគ្គហ្វឹកហ្វឺនលើជំនាញសង្កេតការណ៍ និងជំនាញទប់ស្កាត់បាតុកម្ម គឺមានរយៈពេល៤សប្តាហ៍ ដែលចាប់ផ្តើមហ្វឹកហ្វឺននៅរសៀលថ្ងៃនេះ នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង