ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្លាប់ ៣​នាក់ របួស​៧​នាក់

62

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​ប្រាប់ថា នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៧​លើក​(​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ របួសធ្ងន់ ៦​នាក់​(​ស្រី​៣​នាក់​) របួសស្រាល ១​នាក់​(​ស្រី​) មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់ (​យប់​៥​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។​ មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​៣​នាក់​), ប្រជែង ១​លើក​, ស្រវឹង ២​លើក និង​មិន​គោរព​សិទ្ធិ ១​លើក ។​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៣​លើក ផ្លូវ​ខេត្ត ៤​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៦​លើក រថយន្ត​តូច ១​លើក ។​​ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ២​លើក ស្លាប់​១​នាក់ របួស​២​នាក់​(​ស្រី​), ពោធិ៍សាត់ ១​លើក ស្លាប់​១​នាក់ និង​ខេត្តសៀមរាប ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរផ្លូវគោក​រយៈពេល​២៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-២៧ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២១៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១០៨​នាក់ របួស​សរុប ២៨១​នាក់ របួសធ្ងន់ ២១០​នាក់ របួសស្រាល ៧១​នាក់ ៕

អត្ថបទដែលជាប់ទាក់ទង