ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកបណ្ឌិត ញឹម វណ្ណដា ជួបសំណេះសំណាលជាមួយប្រជាពុទ្ធបរស័ទ ចម្រុះជើងវត្តសង្កែរ ឲ្យមានការប្រុងប្រយ័ត្នគ្រួសារចំពោះទឹកជន់ទឹកភ្លៀង ខេត្តព្រៃវែង

134

 

ព្រៃវែង លោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ បានអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយប្រជាពុទ្ធបរស័ទចម្រុះជើងវត្តសង្កែរ ឃុំស៊ាងឃ្វាង ក្នុងស្រុកចំចាយមារ ខេត្តព្រៃវែង ឲ្យមានការប្រុងប្រយ័ត្នចំពោះជំនន់ ទឹកភ្លៀង ពិសេស កូនតូចៗ កុំឲ្យលេងឆ្ងាយពីផ្ទះសម្បែងឲ្យសោះ ។ ពិធីសំណេះសំណាល នេះបានប្រព្រឹត្ដទៅកាលពីម្សិលមិញ ២០២២ នៅឃុំកំចាយមារ ។

លោកបណ្ឌិតញឹម វណ្ណដា ទេសរដ្ឋមន្ត្រី មានប្រសាសន៏ បានលើកឡើងថា៖.ថ្មីៗនេះពិធីបុណ្យភ្ជុំបិណ្ឌ បានកន្លងផុតទៅ តែទឹកភ្លៀងក៏កំពុងបន្ដធ្លាក់មកជាបន្ដបន្ទាប់ធ្វើឲ្យមានកន្លែងខ្លះមាន ជំនន់ទឹក ភ្លៀង ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ ត្ន ជានិច្ច ពិសេស កូនតូចៗ សូមកុំឲ្យដើរ លេងផ្ដេសផ្ដាស ក្រែងមានគ្រោះថ្នាក់ដល់អាយុជីវិត ។
សបញ្ជាក់ថា៖ បច្ចុប្បន្ន នេះមើឃកំពុងតែបន្ដធ្លាក់ភ្លៀង យ៉ាង ច្រើនហើយមានបងប្អូនខ្លះ ក៏មិនាទាន់អត់ចំហាយបុណ្យភ្ជុំបិណ្ឌនៅឡើយយើងមិនអាចហាមឃាតសិទ្ធសេរីភាពជំនឿសាសនាបាននោះទេ ជំនឿប្រពៃណី ទំនៀមទម្លាប់ខ្មែរពិតជាស្ថិតនៅក្នុងព្រលឹងខ្មែរជានិច្ចទោះជាខ្មែរនៅទីណាក៏ដោយ ។

ជាមួយគ្នានេះផងដែរ លោក បណ្ឌិតញឹម វណ្ណដា ទេសរដ្ឋមន្ត្រី បានបន្តថា យើងអាចវាយតម្លៃបានថា មូលហេតុដែល នាំឱ្យពិធីបុណ្យភ្ជុំបិណ្ឌខ្មែរឆ្នាំនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាសប្បាយរីករាយខ្លាំងគឺមានកត្តារួមផ្សំចំនួន ៥ សំខាន់ គឺ៖ ទី១- មានសន្តិភាព ស្ថិរភាព ជាមូលដ្ឋានគ្រឹះ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គម ។ ទី២- កម្ពុជា បានទទួលជោគជ័យ ក្នុងការដោះស្រាយផលប៉ះពាល និងការគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការចាក់វ៉ាក់សាំង និងវិធានការចំបាច់នានា។ ទី៣- សេដ្ឋកិច្ចជាតិបន្តរីកចម្រើន កំណើនសេដ្ឋកិច្ចនៅតែបន្តកើនឡើង មានសមិទ្ធផលថ្មីៗជាច្រើនរាប់មិនអស់កំពុងកើតឡើងដូចជា សំណងអគារ ផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ ស្តាត ។ល។ ទី៤- ប្រជាជនមានមធ្យោបាយធ្វើដំណើរសំបូរបែបគ្រប់ប្រភេទ ម៉ូតូ ឡានទំនើបៗ កំពុងកើនឡើង ។ ទី៥- ប្រជាជនមានជីវភាពធូធារ ដោយសារមានមុខរបរ មានការងារធ្វើ ប្រាក់ខែមន្ត្រីរាជការក៏បន្តកើនឡើងទាបបំផុតជាង ១លានរៀល ចំណែកឯប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិត ១៩៤ដុល្លារ ក្នុងឆ្នាំ២០២២ នឹងកើនឡើងដល់ ២០០ ដុល្លារ ឆ្នាំ២០២៣ខាងមុខ មិនទាន់បូកបន្ថែមអត្ថប្រយោជន៍ផ្សេងទៀតផង។
លោកបណ្ឌិត បានបន្តទៀតថា អស់រយៈពេលជាង៤០ឆ្នាំ ក្រោមការដឹកនាំប្រទេស ដែលមានសម្ដេចតេជោ ជាប្រមុខប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបរបររកទទួលទានចិញ្ចឹមជីវិត ការប្រតិបត្តិជំនឿសាសនា និងគណបក្សនយោបាយជាដើម តែយ៉ាងណាប្រជាពលរដ្ឋបានស្រឡាញ់ និងគាំទ្រ។

លោកបណ្ឌិត ក៏បានអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស សម្រាប់អនាគតប្រទេសជាតិ និងកូនចៅ។
លោកបណ្ឌិត បានបន្តថា «យើងរស់នៅក្នុងសុខសន្តិភាពប្រកបដោយសេចក្តី សុខទើប មានឱកាសធ្វើការអភិវឌ្ឍប្រទេសជាតិ និងគ្រួសារនិងការរីកចម្រើនជាពិសេសអាជ្ញាធរដែនដី កម្លាំងគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តនូវគោល នយោ បាយភូមិឃុំសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឲ្យមូលដ្ឋានយើង គ្មានអំពើលួចឆក់ប្លន់ល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿង ញៀន និងគោរពច្បាប់ចរាចរណ៍ជាដើម»៕. សំរិត

អត្ថបទដែលជាប់ទាក់ទង