រដ្ឋសភាបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើរបៀបវារៈទទួលស្គាល់៦ ចំណុច
ភ្នំពេញ÷សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធា នរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
តាមរបៀបវារៈនៃកិច្ច ប្រជុំនេះ គឺ១- ការពិនិត្យសំ ណើសុំប្រកាសទទួលស្គាល់៖ លោក ហេង ប៊ុនថាន់ តំណាងរាស្រ្តថ្មីមណ្ឌលខេត្តរតនគិរី ជំនួសលោក ប៊ូ ឡាំ ដែលបានទទួល មរណភាព និងឯកឧត្តម នុត ជា តំណាងរាស្រ្តថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។
២- ការពិនិត្យសំណើសុំជ្រើសតាំង÷ ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈ កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងលោកស្រី ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ។ ៣- ការពិនិត្យសំណេីសុំបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រម ព្រៀងវិនិយោគទូលំទូលាយអាស៊ាន ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។ ៤- ការ ពិនិត្យសេចក្តីព្រាងរបាយ ការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ នីតិកាលទី៦។ ៥-ការពិនិត្យសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ចំនួន៣រូប ដែលមាន រាយនាមដូចតទៅ៖ឯកឧត្តម ពេជ្រ ជីវ័ន អាយុ ៦៩ឆ្នាំ ឯកឧត្តម សៀង ស៊ុតថងអាយុ ៧០ឆ្នាំ និងឯកឧត្តម ស៊ូ ភិរិន្ទ អាយុ ៧០ឆ្នាំ ។ ៦- ការកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ និងរបៀបវារៈសម័យប្រជុំលេីកទី៨ នីតិកាលទី៦៕. សំរិត