ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋបាលសាលាខេត្ត ៖ រថយន្តឡិចស៊ីស៥៧០ បុកគ្នាជាមួយនឹងម៉ូតូរឺម៉ក ពិតជារថយន្តរបស់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី

96

 

ភ្នំពេញ៖ លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តស្តីទី បានឲ្យដឹង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះថា រថយន្តស៊េរីទំនើប Lexus 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AQ-2225 ដែលបានបុកគ្នាជាមួយនឹងម៉ូតូរឺម៉ក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ ពិតជារថយន្តរបស់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ពិតប្រាកដមែន ប៉ុន្តែកំឡុងពេលកើតហេតុនោះ លោកអភិបាលខេត្ត មិនបានរួមដំណើរជាមួយរថយន្តបង្កនោះទេ ព្រោះរថយន្តនោះ លោកបានឲ្យកូនចៅរបស់លោក យកទៅជួសជុល និងបើកយកមកទុកវិញ ហើយលោក អភិបាលខេត្ត បានជិះរថយន្តសេរីទំនើបផ្សេងទៀតម៉ាក់ វ៉ុលវីហ្គេន ពាក់ស្លាកលេខ ភ្នំពេញ 2BT-9992៕

អត្ថបទដែលជាប់ទាក់ទង