ប្រជាពលរដ្ឋក្រីក្រប្រមាណ៦៥គ្រួសារ នៅសង្កាត់ពន្សាំងបានទទួលអំណោយ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ និង លោកស្រីជាភរិយាដែលអមដំណើរដោយអភិបាលរងខណ្ឌ .ប្រធានការិយាល័យ .ចៅសង្កាត់ .មេភូមិ និង អនុភូមិថ្នល់បន្ទាយ ព្រមទាំងមន្ត្រីសាលាខណ្ឌ បានបន្តនាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មកចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន៦៥គ្រួសារដែល ស្ថិតក្នុងភូមិថ្នល់បន្ទាយ .សង្កាត់ពន្សាំង .ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ។
ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រប្រមាណ៦៥គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ចំនួន១០គីឡូក្រាម.មីជាតិ ចំនួន២០កញ្ចប់.ទឹកត្រី ចំនួន០១ដប.ទឹកសុីអុីវចំនួន០១ដប.ត្រីខ កំប៉ុងចំនួន០៤កំប៉ុង.ទឹកផ្លែឈើ ចំនួន០២កំប៉ុង.ជែលលាងដៃ ចំនួន០១ដប និង ថវិកា១០,០០០រៀលផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរក្រោយពីចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋរួចមកលោកអភិបាលខណ្ឌព្រែកព្នៅ និង លោកស្រីជាភរិយាព្រមទាំងកូនចៅក្រោមឱវាទដោយបានបន្តចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅសាលា បឋមសិក្សាត្រពាំងអំពិល និង បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ និង ក្មួយៗជាសិស្សានុសិស្សផងដែរ៕