ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ សាងសង់ស្ថានីយ៍បូមទឹកថ្មី គីឡូម៉ែត្រលេខ ៩នឹងដោះស្រាយបញ្ហាទឹកលិចចំនួន៥សង្កាត់ ក្នុងខណ្ឌឫស្សីកែវ

54

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំក្រុងពាលីសាងសង់ស្ថានីយ៍បូមទឹកថ្មី គីឡូម៉ែត្រលេខ ៩ ក្នុងសង្កាត់ស្វាយប៉ាក ក្រោមអធិបតី លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ មន្ត្រីរាជការ ក្រុមហ៊ុន និងប្រជាពលរដ្ឋខណ្ឌឫស្សីកែវ ។
មន្ត្រីជំនាញឱ្យដឹងថា៖ស្ថានីយ៍បូមទឹកថ្មី មានសមត្ថភាពបូមទឹក ៣០.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ៨.៣៣ម៉ែត្រគូបក្នុង១វិនាទី បំពាក់ដោយម៉ូទ័រទំហំអង្កត់ផ្ចឹត ១ម ចំនួន ២គ្រឿង និងអង្កត់ផ្ចឹត ០.៨ម ចំនួន ២គ្រឿង ដែលនឹងដោះស្រាយបញ្ហាទឹកលិចនៅសង្កាត់ទួលសង្កែទី១ ទួលសង្កែទី២ ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ និងសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ៕

អត្ថបទដែលជាប់ទាក់ទង