ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកថេង សុថុល អភិបាលខណ្ឌ៧មករា ទៅទទួលនូវទេយ្យទាន ពីចៅអធិការវត្តទាំង៣វត្តក្នុងមូលដ្ឋានខណ្ឌ៧មករា

88

 

ភ្នំពេញ៖ នារសៀលថ្ងៃ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា នៃរាជធានីភ្នំពេញដែលដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ៧មករានិងជាប្រធានក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបានអញ្ជើញទៅទទួលនូវទេយ្យទានសប្បុរសធម៌ ពីព្រះចៅអធិការវត្តចំនួន៣ក្នុងខណ្ឌ៧មករា ។
ទី១.ព្រះបិដកធម្ម ម៉ៅ នីម ព្រះអនុប្រធានផ្នែកពុទ្ឋិកមធ្យមសិក្សានៃអគ្គាធិការដ្ឋានពុទ្ឋកសិក្សាជាតិ ព្រះគ្រូអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្ត ព្រះពុទ្ឋមានបុណ្យ។
ទី២.សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ញរតនា ព្រះអគ្គលេខាធិការរងថេរសភាពុទ្ឋសាសនាកម្ពុជា ព្រះឧត្តម
ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឈរាជ ព្រះអន្តរធានលេខាធិការដ្ឋានគណះសង្ឈនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះសកលវិទ្យាធិការរងទទួលបន្ទុកគ្រប់គ្រងដឹកនាំផ្ទាល់ពុទ្ឋិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះធម្មធរអនុគណខណ្ឌ
៧មករា និងជាសម្តេចព្រះចៅអធិការវត្ត មង្គលវ័ន ហៅស្វាយបង្គុំ និងទី៣ ព្រះមង្គលសត្ថា កង ណាម៉ានី ព្រះវិន័យធរអនុគណ
ខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តសំពៅមាស។
ក្នុងឱកាសនោះផងដែរព្រះចៅអធិការវត្តទាំង៣វត្តដោយ បានមានសង្ឃដីកាថា ដោយបានឃើញពីសកម្មភាពមនុស្សធម៌យ៉ាងសកម្ម
របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ជាពិសេស កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើឱ្យព្រះអង្គសព្វព្រះទ័យ យ៉ាងក្រៃលែង ក្នុងការបន្តគាំទ្រ និងចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ សំដៅជួយសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋយេីងដែលងាយរងគ្រោះ និងរងគ្រោះដោយប្រការផ្សេងៗ ។

ជាមួយគ្នានោះលោក ថេង សុថុល អភិបាលខណ្ឌ៧មករាបានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម
ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណ ចំពោះ ព្រះចៅអធិការវត្តទាំង៣ គណៈកម្មការ អាចារ្យវត្ត ទាំងអស់ ដែលតែងតែ
បានបរិច្ចាគទេយ្យទាន ចូលរួមចំណែកជាមួយអនុសាខាខណ្ឌ ដើម្បីអនុសាខាកាន់តែមានលទ្ធភាពបន្ថែមនាំយកទៅចាត់
ចែងចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម។ល។ លោកបានបន្តថា ជាការពិតណាស់វិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាក់ស្តែងដូចជាទេយ្យទាននេះជាដើម គឺពុទ្ធបរិស័ទបាននាំយកមកប្រគេនព្រះសង្ឃ ហេីយពេលព្រះសង្ឃឃេីញប្រជាពលរដ្ឋជួបទុក្ខ
លំបាក ព្រះអង្គក៏បានប្រគល់បន្តតាមរយៈកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ពួកគាត់ ដែលនេះជាវប្បធម៌នៃការ
ចែករំលែកល្អក្នុងការជួយគ្នាទៅវិញទៅមករបស់ប្រជាជនខ្មែរយេីង ។ លោកប្រធានក្រុមការងារ ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង
៧ប្រការរបស់ចលនាកាកបាទក្រហម ។
ទេយ្យទានដែលអនុសាខាខណ្ឌទទួលបានពីវត្តទាំង៣ក្នុងខណ្ឌ៧មករារួមមាន៖ អង្ករ២៤បាវស្មេីនិង១.២០០គីឡូក្រាម. ទឹកដោះគោ៣០០កំប៉ុង ស្ករស៣៦០គីឡូក្រាម មី៧២កេស ទឹកក្រូច២១កេស ទឹកសុទ្ឋ២១កេស ត្រីខ៨៦៤កំប៉ុង ទឹក
ត្រី២១យួរ ទឹកស៉ីអ៉ីវ២១យួរ តែ៤៥០កញ្ចប់ និងថវិកាចំនួន៦.០០០.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង