ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូឡាំពិកកម្ពុជា នឹងធ្វើមហាសន្និបាត ចុងខែតុលានេះ

147

ភ្នំពេញ៖ដោយគោរពតាមធម្មនុញ្ញរបស់គណៈកម្មាធិការអូឡាំពិកអាស៊ីអូឡាំពិកអន្ដរជាតិក៏ដូចជាលក្ខន្ដិកៈរបស់ខ្លួនគណៈកម្មាធិការជារិអូឡាំពិកកម្ពុជា(NOCC)នឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ៤ឆ្នាំម្ដងដើម្បីរៀបចំនូវសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី។
ប៉ុន្តែអ្វីដែលអង្គប្រជុំចាប់អារម្មណ៍ គឺការផ្ដោតទៅលើការបន្ដនិរន្ដរភាពការគ្រប់គ្រង និងដឹកនាំរបស់NOCCសម្រាប់អាណត្ដិថ្មីទៀតដោយសារចំពេលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអន្ដរជាតិដ៏ធំ គឺស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
បើតាមប្រសាសន៍របស់ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការNOCCក្រោយបញ្ចប់កិច្ចប្រ
ជុំបន្ទាន់មួយ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានNOCCនៅថ្ងៃទី៣០ខែកញ្ញាម្សិលម៉ិញនេះដោយបានពិភាក្សាគ្នាអំពីការត្រៀមធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០១៨-២០២២ បន្ដអាណត្តិទី៨ ឆ្នាំ២០២២-២០២៦ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាចុងខែតុលាខាងមុខ។

ឯកឧត្តមមានបន្ដថា ៖«យើងបានធ្វើការទំនាក់ទំនងជាមួយប្រព័ន្ធច្បាប់។ គេហៅថា ក្រុមច្បាប់របស់អូឡាំពិកអន្ដរជាតិនិងOCAដោយយើងសុំការណែនាំថាចំពេលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តែដល់ពេលយើងបញ្ចប់អាណត្តិនេះ តើយើងត្រូវធ្វើម៉េច? ហេតុតាមការណែនាំគឺយើងត្រូវតែធ្វើមហាសន្និបាតនិងបោះឆ្នោតធម្មតាតែការបោះឆ្នោតជាសេចក្ដីទុកចិត្ត។ដូច្នេះយើងនឹងរៀបចំឲ្យមានការបោះឆ្នោតជាសេចក្ដីទុកចិត្តនេះទៅតាមការណែនាំ ដោយគោរពតាមធម្មនុញ្ញដដែល»។
អ្វីដែលយើងត្រូវធ្វើយើងត្រូវត្រៀមមហាសន្និបាតនេះឲ្យទទួលបានការគាំទ្រពីសហ
ព័ន្ធកីឡាជាតិរបស់យើងឲ្យមើលឃើញពីសមិទ្ធផលដែលNOCCដែលជាដៃគូសហការដ៏មុតស្រួច និងដៃគូយុទ្ធសាស្ដ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ក៏ដូចជាក្រសួងស្ថាប័នផ្សេងៗទៀតដែលNOCCបានដើរតួជាអ្នកសម្របសម្រួលនិងជាអ្នកលើកនូវគោលការណ៍ផ្សេងៗទៀត ចូលរួមអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ។

ក្នុងកម្រិត នៃការគ្រប់គ្រងដឹកនាំនេះ ឯកឧត្តមបណ្ឌិតថោងខុនបានជំរុញធ្វើយ៉ាងណា ត្រូវមានការសម្របសម្រួលគ្នាដោយមានការរៀបចំនិងគោរពតាមនីតិវិធីត្រឹមត្រូវ។ជារួមមហាសន្និបាតបញ្ចប់អាណត្ដិចាស់បន្ដអាណត្តិថ្មីនេះត្រូវតែធ្វើឲ្យបានចប់សព្វគ្រប់នាចុងខែតុលានេះដើម្បីបំពេញកាតព្វកិច្ចក្នុងនាមសមាជិករបស់ចលនាអូឡាំពិកអន្ដរជាតិដើម្បីឲ្យអាណត្តិទី៨ដែលជាអាណត្ដិដ៏សំខាន់បានដើរតួជាស្នូលមួយក្នុងការជួយជំរុញឲ្យការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ទទួលបានជោគជ័យ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម៕

អត្ថបទដែលជាប់ទាក់ទង