ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហែម ដារិទ្ធិ ៖ ធ្វើតាមការសន្យា ចុះទៅជួបមន្រ្តីដែលបានសម្រាលកូន ជាកូនចៅចាស់

64

 

ភ្នំពេញ ៖ លោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានថ្លែងថា សន្យាពិត! ព្រឹកនេះខ្ញុំបាទបានចុះទៅជួបមន្រ្តីដែលបានសម្រាលកូន ជាកូនចៅចាស់ កាលពីខ្ញុំធ្វើជាអភិបាលខណ្ឌពោធិ៍សែនជ័យ ហើយបានសន្យាថាបើមន្រ្តីណាសម្រាលកូន ក្នុងពេលដែលខ្ញុំធ្វើជាអភិបាលខណ្ឌ ខ្ញុំជូនថវិកា500$។

លោកបានថ្លែងថា នៅព្រឹកនេះ ក្នុងផ្សារទួលលាភ សង្កាត់ស្នោរ ខណ្ឌកំបូល ខ្ញុំក៏បានឆ្លៀតពេលទៅជួបសំណេះសំណាលនិងជូនថវិកា500$ ដល់ពួកគាត់តាមការសន្យា។

លោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ តែងតែធ្វើការសន្យាបែបនេះ តាំងពីលោកនៅជាអភិបាលខណ្ឌពោធិ៍សែនជ័យមកម្លេះ ចំពោះមន្រ្តីដែលឆ្លងទន្លេ ពលរដ្ឋក្រីក្រ ជនចាស់ជរា និស្សិតដែលប្រឡងជាប់និទ្ទេស A បានជូនម៉ូតូ សម្ភារៈផ្សេងៗ មិនត្រឹមតែក្នុងខណ្ឌប៉ុណ្ណោះទេ រហូតដល់ស្រុកព្រៃកប្បាល ខេត្តតាកែវថែមទៀតផង។

អត្ថបទដែលជាប់ទាក់ទង